Saturday, May 30, 2026
Homeតារាខ្មែរ ប៉ែន ភ័ក្រសុធារិទ្ធ មិនប្រកាន់ចរិតតួឯក

 ប៉ែន ភ័ក្រសុធារិទ្ធ មិនប្រកាន់ចរិតតួឯក

ភ្នំពេញ ៖ ក្នុងវ័យ ៣៤ឆ្នាំ តារាសម្ដែង លោកប៉ែន ភ័ក្រសុធារិទ្ធ ដែលប្រឡូកក្នុងអាជីពសម្ដែង ជិត១៦ឆ្នាំ បានអះអាងថា មិនដែលប្រកាន់ចរិតជាតួឯក ម្ដងណាឡើយ ពោលគឺលោកលេងជាតួអ្វីក៏បាន ទៅតាមអ្នកដឹកនាំរឿងចង់បាន ប៉ុន្ដែតួដែលលោកសម្ដែងញឹកញាប់ជាងគេ គឺជាតួស្លូត ។ លោកថា វ័យនេះ ទោះឲ្យលោកធ្វើតួជាឪពុក ក៏លោកមិនប្រកែកដែរ ព្រោះលោកចង់ភ្លក្សឲ្យបានគ្រប់រសជាតិទាំងអស់ ។

លោក ប៉ែន ភ័ក្រសុធារិទ្ធ ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថ្មីៗនេះថា លោកចាប់អាជីពសម្ដែង ជាង១ទសវត្សកន្លងមកនេះ ថតបានពី ៤០ទៅ៥០រឿង ហើយក្នុងនោះភាគច្រើន លេងជាតួឯ កហើយថរឿងសម័យ ភាគច្រើន ចំណែកភាពយន្ដបុរាណ មានតែជាង ១០រឿងប៉ុណ្ណោះ ។ លោកសុធារិទ្ធ បានឲ្យដឹងដែរថា សម្រាប់ឆ្នាំ២០២៦ លោកបានថតចប់ ២រឿងហើយ គឺ «ខ្មោចដើមចេកជ្វា» និងរឿង «ព្រាយបំពេកូន» ហើយនៅពាក់កណ្ដាលឆ្នាំនេះ លោកត្រៀមថត ២រឿងបន្ថែមទៀត ។

  ទាក់ទងការប្រឡងបុរសឯក ក្នុងកម្មវិធី Mister Supranational  Cambodia Contestant 2026 ដែលលោកបានតំណែង Batch 2  នោះ ត្រូវបានគេរិះគន់ខ្លាំង លើបណ្តាញសង្គម នៅពេលឈរបង្ហាញរាង ដោយស្លៀកខោលីអូ ដូចបង្ហាញប្រដាប់នៅកណ្តាលវាល នៅចំពោះអ្នកកាសែតអនឡាញ ដោយខ្លះស្នើសុំឲ្យមានកម្មវិធីប្រភេទអីចឹងទៀតនៅកម្ពុជា នោះ  លោកសុធារិទ្ធ អះអាងថា បញ្ហាដោយសារតែអ្នកវាយប្រហារលើលោក មិនយល់ច្បាស់ពីប្រភេទកម្មវិធី ។ លោកថា កម្មវិធីនោះ គេមានយូរហើយ និងថា កម្មវិធីបុរស ឬនារីឯក តែងតែមានបង្ហាញឈុតខោក្នុង (លីអូ) និងឈុតហែលទឹក ជាដើម ។ ប៉ុន្ដែលោកថា កម្មវិធីទាំងមូល ក៏មានបង្ហាញឈុតបុរាណ ឈុតស្បៃធំ  និងឈុតតំណាងជាតិដែរ ហេតុនេះលោកចេះតែឆ្ងល់ថា អ្នករិះគន់ ហេតុអីបានជាលើកយកតែឈុតលោកស្លៀកលីអូនោះ មកបង្ហាញទៅវិញ?លោកថា បានព្យាយាមឆ្លើយតបផង ពន្យល់ផង ទៅអ្នករិះគន់ក្នុងន័យស្ថាបនា ប៉ុន្ដែអ្នកដែលវាយប្រហារ ជាន់ពន្លិច លោកមិនអាចទទួលយកបានឡើយ ។

លោកសុធារិទ្ធ បន្ថែមទៀតថា លទ្ធផល Batch 2   នោះ លោកពេញចិត្ត ហើយជាបទពិសោធន៍ថ្មីមួយទៀត ព្រោះកាលពី ១៦ឆ្នាំមុន លោកក៏ធ្លាប់ប្រឡងបុរសឯក នៅកម្មវិធីមួយរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែរ តែលើកនេះ ទើបដឹងថា មានភាពខុសគ្នាខ្លាំង ដែលនេះជាបទពិសោធន៍មួយ សម្រាប់លោក។

តារាសម្ដែងរូបសង្ហា បន្ថែមទៀតថា លោកក៏ត្រៀមទៅប្រកួតនៅលើឆាកអន្តជាតិ នាពេលខាងមុខនេះដែរ តាមរយៈការរៀបចំរបស់អ្នកគ្រប់គ្រង Mister Supranational  Cambodia Contestant 2026 ។

  ប៉ែន ភ័ក្រសុធារិទ្ធ អាយុ៣៤ឆ្នាំ កម្ពស់១,៨០ម៉ែត្រ, ទម្ងន់៧៨ គ.ក្រ ជាតារាសម្ដែង ដើរម៉ូដ និងពិធីករផងដែរ ។ កន្លងមក គេធ្លាប់ឃើញលោកភ័ក្រសុធារិទ្ធ ស្និទ្ធស្នេហ៍ជាមួយស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី រហូតមានអ្នកខ្លះ សង្ស័យថា ពួកគេបង្កាត់ភ្លើងស្នេហាជាមួយគ្នាទៀតផង ។ ប៉ុន្ដែនៅពេលត្រូវសួររឿងនេះ លោកសុធារិទ្ធ បែរជាថា លោកចាត់ទុកវត្តីសារ៉ាវឌ្ឍី ដូចជាប្អូនស្រី ឬសិស្សប្អូន និងថែមទាំងតាំងចិត្តថា ឆ្នាំនេះ ទើប៣៤ឆ្នាំ មិនប្រ ញាប់រកសង្សារ ឬតៀមរៀបការប្រពន្ធនោះទេ ព្រោះលោកថា ទោះជាអាយុ ៤០ឆ្នាំជាង ក៏មិនទាន់អីដែរ ។ លោកសុធារិទ្ធ ថាក្នុងវ័យនេះ អ្វីដែលលោកត្រូវធ្វើមុនគេ គឺប្រឹងធ្វើការ រកលុយសិន រឿងប្រពន្ធកូន លោកសុំពន្យារពេលសិនហើយ ។

 តាមប្រភពថា លោកប៉ែន ភ័ក្រសុធារិទ្ធ មានជម្រើសស្នេហ៍ច្រើន ព្រោះនារីៗទាំងក្នុងនិងក្រៅស្រុក ចង់ធ្វើជាប្រពន្ធលោក។ ប៉ុន្ដែកន្លងមក ស្រីស្អាតៗខ្លះ បានខកចិត្ត ព្រោះតែលោកសុធារិទ្ធ បានបង្ហាញសកម្មភាពស្អិតល្មូតជាមួយឧកញ៉ា អ៊ាន ស៊ីវម៉ី ដូចគូស្នេហ៍ ដោយទៅណាក៏ទាំងគូត្រសង ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ពួកគេរយាលពីគ្នា ដោយលោកស្រីឧកញ៉ា បង្ហាញគូស្នេហ៍ថ្មី រីឯលោកសុធារិទ្ធ បែរជាថា ខ្លួនមិនតក់ក្រហល់រឿងយកប្រពន្ធ និងថា ១០ឆ្នាំទៀត ក៏មិនយឺតពេល ៕

RELATED ARTICLES