Tuesday, July 15, 2025
Homeព័ត៌មានអន្តរជាតិចាក់កមេបក្សប្រឆាំង ១កាំបិត ពេលធ្វើសន្និសីទ កាសែត នៅកូរ៉េ

ចាក់កមេបក្សប្រឆាំង ១កាំបិត ពេលធ្វើសន្និសីទ កាសែត នៅកូរ៉េ

ប៊ូសាន (កូរ៉េខាងត្បូង) ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ លោកលី ចែម្យុង (Lee Jae-myung) ប្រធាន គណបក្សប្រឆាំង របស់កូរ៉េខាងត្បូង ត្រូវបានជនសង្ស័យម្នាក់ ចាក់១កាំបិត ចំក ក្នុងអំឡុងពេល ដែលលោក កំពុងសន្និសីទសារព័ត៌មាន ទីក្រុងកំពង់ផែ ប៊ូសាន (Busan) ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។តាមប្រភពភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឲ្យដឹងនៅព្រឹកថ្ងៃទិ០២ ខែធ្នូ ឆ្នាំ២០២៣ ថាអ្នក នយោបាយវ័យ ៥៩ឆ្នាំ លោកលី ចែម្យុង បានទៅទស្សនាការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី នៅលើកោះ ហ្គាដឹក (Gadeok) ហើយលោកត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កាន់កាំបិតចាក់ មកលើគាត់នៅ ពេលដែលគាត់កំពុងធ្វើសន្និសីទសារព័ត៌មាន ។

ក្រោយពេលរងការចាក់ប្រហារភ្លាមៗ លោកលី ចែម្យុង បានដួលដេកនៅលើដី ដោយបិទភ្នែក ហើយមនុស្ស ផ្សេងទៀតនៅជុំវិញគាត់ បានយកកន្សែងដៃខ្ទប់មុខរបួសនៅរបស់គាត់ មុននឹងត្រូវបានដឹកបញ្ជូនទៅមន្ទីរ ពេទ្យ។

ប្រភពដដែល ឲ្យដឹងបន្តថា ជនដៃដល់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួននៅកន្លែងកើតហេតុ។គួររំលឹកថា កាលពី៣ថ្ងៃមុន លោកលី ចែម្យុង (Lee Jae-myung) ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្ស ប្រឆាំងដ៏ធំ របស់កូរ៉េខាងត្បូង បានប្រកាសថា លោកនឹងរៀបចំកិច្ចប្រជុំអាហារពេលព្រឹក ជាមួយអតីតមេ ដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង លោកលី ណាក់យ៉ុន (Lee Nak-yon) ស្របពេលដែលមាន ការអំពាវនាវពីលោក លី ណាក់យ៉ុង ឲ្យលោក លី ចែម្យុង លាលែងពីតំណែង ។

លោក លី ចែម្យុង បច្ចុប្បន្នមិនមែនជាសមាជិកសភាកូរ៉េខាងត្បូងទេ ប៉ុន្តែគាត់ត្រូវបានគេរំពឹងថា នឹងឈរ ឈ្មោះជាសមាជិកសភា សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២៤។បន្ទាប់ពីលោលី ចែម្យុង បានចាញ់ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២១ ដោយទទួល បានសំឡេងតែ 0.73% ប៉ុណ្ណោះ ខណ:លោកយុន សឹកយុល (Yoon Seok Yeol) ទទួលបានសំឡេង 0.73% ហើយត្រូវបាន គេរំពឹងទុកថា លោក លី ចែម្យុង នឹងឈរឈ្មោះជាប្រធានាធិបតីកូរ៉េខាងត្បូង នៅអាណត្តិក្រោយ ឆ្នាំ២០២៧៕

RELATED ARTICLES