Sunday, June 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដើរលួចម៉ូតូ ជា---/ប់ខ្នោះ

បើកឡានដើរលួចម៉ូតូ ជា—/ប់ខ្នោះ

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ និងកំពុងស្រាវជ្រាវចាប់ខ្លួនម្នាក់ទៀត ពាក់ព័ន្ធករណីលួចម៉ូតូ នៅតាមបន្ទប់ជួល ក្នុងក្រុងព្រះសីហនុ។ 

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ថាក្រុមជនសង្ស័យ តែងចេញធ្វើសកម្មភាពបើករថយន្តដើរលួចម៉ូតូ បានសម្រេច សរុប៧គ្រឿង រួចមកហើយ។

ជនសង្ស័យទាំង៣នាក់ រួមមាន ទី១-ឈ្មោះ ណុះ យូសុះ (ឃុំខ្លួនរួច)។ ទី២-ឈ្មោះហាក់ វេហា ហៅ បុត្រ (ឃាត់ខ្លួនបាននៅភ្នំពេញ) និងទី៣-ឈ្មោះសេន មករា ហៅជ្រូក (កំពុងរត់គេចខ្លួន)។

តាមរបាយការណ៍ការស្រាវជ្រាវបង្ហាញថា ក្រុមជនសង្ស័យខាងលើ ធ្លាប់ប្រព្រឹត្តបទល្មើស ជាច្រើនលើក ដោយប្រើរថយន្ត Lexus GS300 និង Starex H1 ដឹកជញ្ជូនគ្នាទៅលួចម៉ូតូ ចំនួន៧គ្រឿង នៅចំណុចផ្សេងៗ ក្នុងក្រុង មួយរយៈពេលកន្លងមកនេះ។

សមត្ថកិច្ចបានចាប់យករថយន្ត ១គ្រឿង ជាមធ្យោបាយសកម្មភាព និងទូរស័ព្ទ មួយគ្រឿង ជាវត្ថុតាង។ ករណីនេះ កំពុងដំណើរការតាមនីតិវិធី ដោយសហការរវាងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ៕

RELATED ARTICLES