Saturday, September 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹម ចុះចាប់ទំនិញថៃ ឆ្លងដែនខុសច្បាប់ ដល់ផ្ទះទាហាន

ប៉េអឹម ចុះចាប់ទំនិញថៃ ឆ្លងដែនខុសច្បាប់ ដល់ផ្ទះទាហាន

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា មេបញ្ជាការវរៈសេនាតូច ៨៩១ ត្រូវបានរងការចោទប្រកាន់ថា បានលួចនាំចូលទំនិញថៃ ដោយខុសច្បាប់ និងត្រូវបានកម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងយោធា ដឹកនាំដោយព្រះរាជាអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាប ដោយដកហូតបានទំនិញជាគ្រឿងក្រអូបចម្រុះ ចំនួន៥៥កេស។

ការចុះបង្ក្រាបករណីនាំទំនិញឆ្លងដែនដោយខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា មេបញ្ជាការវរៈសេនាតូច ៨៩១ ស្ថិតនៅជាប់មាត់អូរព្រំដែន ក្នុង ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន១៥នាក់ រថយន្តចំនួន៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ឋានៈមន្ត្រីនគរបាលយុត្តិធម៌ ក្រុងប៉ោយប៉ែត សហការជាមួយកម្លាំកងពលតូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោកសំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីនាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ វុទ្ធី ហៅ ធីស្នា ជាប់មាត់អូរព្រំ ដែន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបខាងលើ កម្លាំងចម្រុះបានដកហូតវត្ថុតាង រួមមាន ១-គ្រឿងក្រ អូបចម្រុះ ចំនួន ៥៥កេស។ ២-ទូកស្មាច់ ចំនួន១គ្រឿង និង៣-រថយន្ត ចំនួន២គ្រឿង។

ដោយឡែកលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា ជាម្ចាស់ផ្ទះ បានគេចខ្លួនបាត់។ បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងជំនាញបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES