Wednesday, February 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសអង់គ្លេស បន្តបកអាក្រាត ចោរសៀម លួចដីខ្មែរ

បុរសអង់គ្លេស បន្តបកអាក្រាត ចោរសៀម លួចដីខ្មែរ

ខេត្តពោធិ៍សាត់ ៖ លោក ខេវិន ស្មីត (Kevin Smith) ជនជាតិអង់គ្លេស រស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានមើលឃើញនូវអំពើឈ្លានពានឥតឈប់ឈររបស់យោធាថៃ មកលើដែនអធិបតេយ្យ និងបូរណ ភាពទឹកដីកម្ពុជា លោកបានចូលរួមសម្ដែងនូវការឈឺចាប់ជាមួយជនជាតិខ្មែរ ដោយចូលរួមតវ៉ា និងបង្ហាញទៅអន្តរជាតិថា ថៃ ជាចោរឈ្លានពាន លួចប្លន់ទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងរំលោភច្បាប់អន្តរជាតិ ។

ជាក់ស្តែង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីទាហានប្រដាប់អាវុធថៃ បានបន្តសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជា ដោយរាយលួសបន្លា និងដាក់ទូកុងតឺន័រ ព័ទ្ធយកទឹកដីកម្ពុជា នៅតំបន់ថ្មដា ចំណុចច្រកជ័យជម្នះ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកនោះ ក្រៅពីមានការតវ៉ាផ្ទាល់ពីបុរសជនជាតិចិន ម្នាក់ ឈ្មោះ ហ្វាង ដែលបានមករស់នៅស្រុកខ្មែរ ជិត៣០ឆ្នាំ ចេះនិយាយខ្មែរ យ៉ាងច្បាស់ទៀតផងនោះ បានលើកឡើងទាំងឈឺចាប់ថា សណ្ឋាគាររបស់លោក នៅឃុំថ្មដា ខេត្តពោធិ៍សាត់ ត្រូវទាហានថៃ ហ៊ុមព័ទ្ធមិនឱ្យចូល ថែមលួចយកសម្ភារៈអស់ទៀតផង ទើបលោកបានចាត់ទុកពួកទាហានថៃ ទាំងនោះ មិនខុសពីចោរលួចប្លន់នោះឡើយ។

ជនជាតិចិន ជាថៅកែសណ្ឋាគារនៅថ្មដា នោះ បានចុះទៅតវ៉ា ប្រឈមមុខផ្ទាល់ជាមួយទាហានប្រដាប់អាវុធថៃ នៅចំណុចដែលពួកគេរាយព័ទ្ធលួសបន្លា និងដាក់ទូកុងតឺន័រ នៅតំបន់ថ្មដា ទាមទារឲ្យទាហានថៃ ទាំងនោះ រើលួសបន្លា និងទូកុងតឺន័រ ដកថយចេញពីទឹកដីកម្ពុជា ជាបន្ទាន់ ព្រោះសកម្មភាពរបស់ទាហានថៃ គឺជាការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ ហើយថែមទាំងធ្វើឱ្យពួកគាត់ដែលបើកអាជីវកម្មរកស៊ីនៅទីតាំងខាងលើ ខាតបង់រាប់លានដុល្លារ។ បុរសជនជាតិចិន រូបនេះ បានអះអាងថា ទឹកដីនេះ គឺជារបស់កម្ពុជា យ៉ាងពិតប្រាកដ ដែលលោកបានមករស់នៅ ជិត ៣០ឆ្នាំមកហើយ។ ចំណែកលោក ខេវិន ស្មីត (Kevin Smith ) ជាជនជាតិអង់គ្លេសម្នាក់ ដែលបានមើលឃើញពីការឈ្លានពានរបស់ថៃ មកលើប្រទេសនិងប្រជាជនស្លូតត្រង់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបានបង្ហាញរូបភាពវីដេអូ ស្ដីពីទូកុងតឺន័រ ដែលទាហានថៃ បានឈ្លានពាន យកមកដាក់នៅក្នុងទឹកដីកម្ពុជា នៅច្រកថ្មដា នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ភ្ជាប់ជាមួយសំណេរថា “Thmor Da – Illegal border to the stolen Khmer land. (ថ្មដា-ព្រំដែនខុសច្បាប់ ដែលលួចទឹកដីខ្មែរ“។

 លោក ខេវិន ស្មីត បានបង្ហោះវីដេអូ ខ្លី បង្ហាញពីការរាយលួសបន្លា និងដាក់ទូកុងតឺន័រ របស់ទាហានថៃ ឈ្លានពានរបស់មកលើទឹកដីកម្ពុជា នៅតាមទីតាំងនានា ដូចជា នៅភូមិព្រៃចាន់ ភូមិជោគជ័យ បឹងត្រកួន និងថ្មដា ដោយលោកបានផ្សព្វផ្សាយទៅកាន់ពិភពលោកថា នេះជាអំពើឈ្លានពានរបស់ទាហានថៃ ដែលលោកបានហៅថា ជា «ចោរ-Thieves» ។

ជាក់ស្តែង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ខេវិន ស្មីត បានចុះទៅកាន់តំបន់ថ្មដា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលទាហានថៃឈ្លានពាន បានរាយលួសបន្លា និងដាក់ទូកុងតឺន័រ រំលោភលើទឹកដីកម្ពុជា ដោយ ខុសច្បាប់នោះ ហើយលោកបានយកថ្នាំកំប៉ុងពណ៌ស មកបាញ់សរសេរជាអក្សរខ្មែរ និងអង់គ្លេស ថា «ចោរ-Thieves» បង្ហាញទៅកាន់អន្តរជាតិ ឲ្យងាកមករួមគ្នារកយុត្តិធម៌ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលត្រូវ «ចោរ-Thieves» យកទូកុងតឺន័រ មកដាក់ឈ្លានពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ និងដោយឥតអៀនខ្មាស។

 បន្ទាប់មក នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៣៨នាទីព្រឹក   លោកខេវិន ស្មីត បានចុះទៅកាន់ទីតាំងដដែល ដោយលោកបានថតវីដេអូវែង បង្ហាញពីទិដ្ឋភាពទាហានថៃ ឈ្លានពានទឹកដីកម្ពុជា ដាក់ទូកុងតឺន័រ រំលោភលើទឹកដីកម្ពុជា ដោយខុសច្បាប់នោះ ហើយលោកបានយកទង់ជាតិកម្ពុជា គ្របលើខ្លួនរបស់លោក បង្ហាញការតវ៉ានៅចំពោះមុខទាហានថៃ ប្រដាប់ដោយអាវុធ ឈរនៅលើទូកុងតឺន័រឈ្លានពានរបស់ពួកគេ ដែលតាមឃ្លាំមើលសកម្មភាពរបស់បុរសជនជាតិអង់គ្លេស រូបនេះ។ យ៉ាងណា លោកខេវិន ស្មីត មិនបង្ហាញការខ្លាចញញញើតចំពោះកងកម្លាំងប្រដាប់អាវុធដែលលោកហៅជា «ចោរ-Thieves» នោះឡើយ។

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកខេវិន ស្មីត បានបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់លោក នូវរូបភាពលោកឈរនៅមុខទូកុងតឺន័រថៃឈ្លានពាន នៅទីតាំងដដែល ដែលលោកបានសរសេរអក្សរ «ចោរ-Thieves» កាលពីថ្ងៃទី៨ ខែកុម្ភៈ នោះ ជាមួយសំណេរជាអក្សរខ្មែរថា «ចោរសៀម» ។

នៅថ្ងៃដដែលនោះ លោកខេវិន ស្មីត បានបង្ហោះវីដេអូវែង បន្ថែមទៀត បង្ហាញពីការដាក់ទូកុងតឺន័ររបស់ទាហានថៃឈ្លានពានលកទឹកដីកម្ពុជា នៅតំបន់ថ្មដា ដោយលោកបានសរសេរអក្សរបន្ថែម «ចោរ» ជា៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន រួមជាមួយវីដេអូដែលលោកបានទៅកាន់ភូមិប្រជាជនខ្មែរ នៅតំបន់ថ្មដា ផងដែរ។  លោកខេវិន បាននិយាយថា ទាហានថៃ បានឈ្លានពានទឹកដីកម្ពុជា រំលោភលើសិទ្ធិជនស៊ីវិលកម្ពុជា ហើយជា «ចោរ» លួចប្លន់ទឹកដីកម្ពុជា ហើយនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នោះ លោកខេវិន ក៏បាន ចុះទៅផ្សាយផ្ទាល់ នៅទីតាំងដែលទាហានថៃ ដាក់ទូកុងតឺន័រ ឈ្លានពានលើទឹកដីកម្ពុជា នៅតំបន់ថ្មដា នោះផងដែរ ដើម្បីបង្ហាញទៅកាន់ពិភពលោក បកអាក្រាតមុខមាត់ សារជាតិរបស់សៀម (ថៃ) ដូចដែលលោកបានសរសេរអក្សរលើទូកុងតឺន័រឈ្លានពាននោះថា «ចោរ-Thieves» ៕ ខៀវទុំ

RELATED ARTICLES