Monday, March 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរោងចក្រកែច្នៃផ្លែស្វាយ បង្ហូរទឹកស្អុយ ប៉ះពាល់បរិស្ថាន

រោងចក្រកែច្នៃផ្លែស្វាយ បង្ហូរទឹកស្អុយ ប៉ះពាល់បរិស្ថាន

ខេត្តកំពង់ស្ពឺ ៖ រោងចក្រកែច្លៃផ្លែស្វាយ របស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តពង់ស្ពឺ ត្រូវបានរកឃើញដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវ ចេញក្រៅរោងចក្រ បង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចម្ងាយប្រហែល ៧០០ម៉ែត្រ បានត្អូញត្អែរពីបញ្ហាក្លិនស្អុយចេញពីទីតាំងរោងចក្រស្វាយនេះ ព្រមទាំងបញ្ហាទឹកស្អុយ ហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់គាត់ ជាពិសេស នៅរដូវវស្សា។

ជាក់ស្តែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រ សួងបរិស្ថាន បានចុះទៅដល់ទីតាំងរោងចក្រ និងបានរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសទៅនឹងមាត្រា១៦១ មាត្រា១៧៣ មាត្រា៦៦៨ និងមាត្រ៨៤៥ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ និងអនុក្រឹត្យលេខ ១០៣ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបរិស្ថាន បានចាត់វិធានការ ដោយក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញបបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ ក្រុមហ៊ុននឹងទទួលរងនូវពិន័យអន្តរការណ៍ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញ នៅ ទីតាំងដែលទទួលរងការបំពុល ក្រុមហ៊ុនត្រូវធ្វើអាងប្រព្រឹត្តិកម្មសំណល់រាវ សម្អាតឱ្យបានស្អាតមុនបង្ហូរចេញ ក្រុមហ៊ុនត្រូវស្នើសុំច្បាប់និងលិខិតអនុញ្ញាតពីក្រសួងបរិ ស្ថាន ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាន នៅក្នុងទីតាំងក្រុមហ៊ុន ឱ្យបានល្អប្រសើរ ដូចជា ការរៀបចំទីតាំងទុកដាក់សំណល់រឹង ពីផលិតកម្ម ឱ្យបានត្រឹមត្រូវ និងបែងចែកសំណល់ឱ្យដាច់ដោយឡែក៕

RELATED ARTICLES