Saturday, April 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ស្រីស្អាតច្រើននាក់ នៅហាងឫស្សីស្រស់

ចាប់ស្រីស្អាតច្រើននាក់ នៅហាងឫស្សីស្រស់

ភ្នំពេញៈ ភោជនីយដ្ឋាន «ឫស្សីស្រស់» មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ចុះឡោមព័ទ្ធទាំងយប់ និងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ រួមទាំងវត្ថុតាងជាច្រើន សង្ស័យពាក់ព័ន្ធលួចបង្កប់សេវាផ្លូវភេទ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចភោជនីយដ្ឋាន «ឫស្សីស្រស់» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ដោយទីតាំងហាងខាងលើនេះ មានការចុះស៊ើបអង្កេតជាក់ស្តែង ពីអង្គការមួយ ក្រោយមក ក៏បានរាយការណ៍ទៅកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជន ចុះមកធ្វើការបង្ក្រាបជាក់ស្តែងតែម្តង។

បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការបង្ក្រាបទីតាំងហាង «ឫស្សីស្រស់» ចប់ មានការឃាត់ខ្លួនម្ចាស់ទីតាំង និងបុគ្គលិកនារីៗ រួមទាំងអ្នកពាក់ព័ន្ធបម្រើការក្នុងហាង រាប់សិបនាក់ បូករួមទាំងវត្ថុតាងមួយចំនួនធំ បញ្ជូនតាមរថយន្ត យកទៅអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការសាកសួនាំ និងចាត់ការបន្ត តាមនីតិវិធី។ ចំណែកអ្នកមិនពាក់ព័ន្ធ សមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES