ខេត្តកណ្តាល ៖ ជនសង្ស័យ ជាជនជាតិចិន ចំនួន ៤នាក់ បានបើកបរ និងជិះរថយន្តទំនើប ១គ្រឿង ចូលទៅធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យ និងពលរដ្ឋដល់ក្នុងបរិវេណមន្ទីរពេទ្យតេជោ សែន កោះធំ ត្រូវបានកម្លាំងនគរបាល ស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ ដកហូតបានស្លាកលេខរថយន្ត គ្រឿង ញៀន និងគ្រាប់កាំភ្លើង ជាច្រើនគ្រាប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០១និង ៣០នាទី ក្នុងបរិវេ ណមន្ទីរពេទ្យតេជោសែន កោះធំ ស្ថិតនៅក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនសង្ស័យ ចំនួន ៤នាក់ (ឃាត់ខ្លួន ២នាក់ គេចខ្លួន ២នាក់) រួមមាន ៖

១-ឈ្មោះ តុង តេងតេង (TONG TENG TENG) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ធ្វើតេស្តទឹកនោមរកសារ ធាតុញៀន លទ្ធផលវិជ្ជមាន (+)។
២-ឈ្មោះ អ៊ូ ចុងលាំង (WU ZHONG LIANG) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)ធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមាន (+)។
៣-ឈ្មោះ YA ZI (យ៉ា ហ្ស៊ី) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ(រត់គេចខ្លួន)។
៤-ឈ្មោះណៃ ឆា (NAI CHA) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (រត់គេចខ្លួន)។
វត្ថុតាងចាប់យក រួមមាន រថយន្ត ចំនួន០១គ្រឿង ម៉ាក FORD RANGER XLT ស៊េរីឆ្នាំ២០២៥ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2CG. 7329 (ជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព), ស្លាកលេខរថយន្ត ចំនួន១០ស្លាក (០៥គូ) ភ្នំពេញ 2AT.4406 (ចំនួន០២ស្លាក) ភ្នំពេញ 2BM.2341 (ចំនួន០២ស្លាក) ភ្នំពេញ 2BX. 0236 (ចំនួន០២ស្លាក) ភ្នំពេញ 2CD.6486 (ចំនួន០២ស្លាក) ភ្នំពេញ 2BT.5247 (ចំនួន០២ស្លាក) ទូរស័ព្ទដៃ ចំនួន០២គ្រឿង ខ្នោះដៃ ចំនួន០៤ខ្នោះ។ , គ្រាប់កាំភ្លើងខ្លី ចំនួន១២គ្រាប់ ដំបងឈើ ចំនួន០១ដើម បង់រំខ្នាតធំ ចំនួន០២ដុំ ម្សៅក្រាមសថ្លាលាយក្រហម ចំនួន០១កញ្ចប់តូច សង្ស័យសារធាតុញៀន ម៉ាទឹកកក និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត។
ជនរងគ្រោះ មានចំនួន ០៤នាក់ រួមមាន ៖

១-ឈ្មោះ គាង ហុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរគ្រូពេទ្យ បាត់បង់ស្លាកលេខរថយន្ត ម៉ាកតូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០២៦ ចំនួន០២សន្លឹក មានលេខ ភ្នំពេញ 2CD- 6486 ។
២/-ឈ្មោះ យ៉ែន ស្រីរដ្ឋ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរគ្រូពេទ្យ បាត់បង់ស្លាកលេខរថយន្ត ម៉ាកតូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០១០ ចំនួន០២សន្លឹក មានលេខភ្នំពេញ 2BX-0236 ។
៣-ឈ្មោះ សឹម ចន្ទ្រារស្មី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ មុខរបរគ្រូពេទ្យ បាត់បង់ស្លាកលេខរថយន្ត ម៉ាកហាយឡែនដឺរ ស៊េរីឆ្នាំ២០០៥ ចំនួន០២សន្លឹក មានលេខភ្នំពេញ 2AT-4406 ។
៤-ឈ្មោះ ភឿក យ៉េង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរកសិករ បាត់បង់ស្លាកលេខរថយន្ត ម៉ាក តូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០០៦ ចំនួន០២សន្លឹក មានលេខភ្នំពេញ 2BM-2341 ។

យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១និង៣០នាទី ទៀបភ្លឺ មានក្រុមជនសង្ស័យដែលជាជនជាតិចិន មានគ្នាចំនួន ០៣នាក់ បានបើករថយន្ត ០១គ្រឿង ម៉ាក FORD RANGER XLT ស៊េរីឆ្នាំ២០២៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CG-7329 ចូលទៅក្នុងបរិវេណមន្ទីរពេទ្យតេជោសែន កោះធំ ហើយបាននាំគ្នាធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្ត ចំនួន០៤គ្រឿង ដែលបានចតទុកនៅទីនោះ។
ក្រោយពេលធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ បាននាំគ្នាឡើងជិះរថយន្ត គេចខ្លួនមកទិសខាងត្បូង (ក្រុងសំពៅពូន) ។
លុះព្រឹកឡើង ជនរងគ្រោះ ទាំង០៤នាក់ ដែលជាម្ចាស់ស្លាកលេខរថយន្តខាងលើនេះ គាត់បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឲ្យសមត្ថកិច្ចនគរបាល ជួយធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យ យកមកចាត់ការតាមច្បាប់។
ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាំង០៤នាក់ ខាងលើនេះរួច កម្លាំងនគរបាលស្រុកកោះធំ បានសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងនគរបាលក្រុងសំពៅពូន បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២០និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០១នាក់ឈ្មោះ តុង តេងតេង (TONG TENG TENG) រួមជាមួយវត្ថុតាង ស្លាកលេខ ចំនួន១០ស្លាកលេខ ជនសង្ស័យបានធ្វើសកម្មភាពលួចបាន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ តុង តេងតេង (TONG TENG TENG) បានឆ្លើយសារភាពថា នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២៤និង០០នាទី មិត្តភក្តិរបស់ខ្លួន ចំនួន០២នាក់ ដែលមានឈ្មោះ យ៉ាហ្ស៊ី (YA ZI) និងឈ្មោះ ណៃ ឆា (NAI CHA) ជាអ្នកមកបបួលខ្លួន ទៅចូលរួមធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្តដែលចតទុកចោលនៅក្នុងបរិវេណមន្ទីរពេទ្យតេជោសែន កោះធំ ប្រាកដមែន ហើយស្លាក លេខដែលលួចបានទាំងអស់នោះ គឺមិត្តភក្តិទាំង០២នាក់ ខាងលើ ជាអ្នកយកមករក្សាទុកនៅក្នុងរថយន្ត FORD RANGER XLT ហើយសម្ភារៈប្រើប្រាស់ដែលបានបន្សល់ទុកនៅក្នុងរថយន្តនោះ មានខ្នោះដៃចំនួន០៤ខ្នោះ, ខ្សែជ័រ សម្រាប់រឹត, ស្កុតដុំធំ ចំនួន០២ដុំ និងគ្រាប់កាំភ្លើងខ្លី ចំនួន១២គ្រាប់ នោះ គឺខ្លួនពុំបានដឹងថា មិត្តភក្តិយកមកលាក់ទុកនៅក្នុងរថយន្ត FORD RANGER XLT នោះទេហើយរថយន្តនោះ គឺរបស់ឈ្មោះ អាស៊ីន (A XIN) ។ ចំណែកម្សៅក្រាមសថ្លាលាយក្រហម សង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន០១កញ្ចប់តូចនោះ គឺរបស់មិត្តភក្តិគាត់ម្នាក់ទៀតនឈ្មោះ អ៊ូ ចុងលាំង (WU ZHONG LIANG) ជាអ្នកទៅទិញយកមកទុកប្រើប្រាស់ជា មួយគ្នា នៅក្នុងបន្ទប់សណ្ឋាគារ លេខ8842 ក្រោយមកត្រូវបានសមត្ថកិច្ចនគរបាលក្រុងសំពៅពូន ចុះបង្ក្រាប ចាប់ឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង ថ្នាំញៀន ម៉ាទឹកកក មួយកញ្ចប់តូចខាងលើនេះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕