Saturday, May 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមឆបោកអនឡាញ រត់ពីប៉ោយប៉ែត ជាប់ខ្នោះនៅពោធិ៍សាត់ ២៩នាក់

ក្រុមឆបោកអនឡាញ រត់ពីប៉ោយប៉ែត ជាប់ខ្នោះនៅពោធិ៍សាត់ ២៩នាក់

ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានស្ទាក់ចាប់ជនជាតិបរទេស សរុប ចំនួន២៩នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ទីដែលកម្លាំងសមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីជនបរទេសមួយចំនួន បាននាំគ្នាចេញពីក្រុងប៉ោយប៉ែត ដើម្បីគេចពីការចាប់ខ្លួននោះ ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាឱ្យកម្លាំងនគរបាលជំ នាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដាក់គោលដៅត្រួតពិនិត្យ និងស្ទាក់ចាប់មុខសញ្ញាទាំងនេះ។

របាយការណ៍បានបន្តថា ក្រោយដាក់គោលដៅស្ទាក់ កម្លាំងនគរបាលបានឃាត់រថយន្តដែលដឹកជនជាតិបរ ទេស បានចំនួន២៩នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី និងជនជាតិចិន។ ជាមួយគ្នានេះកម្លាំងនគរបាល បានឃាត់ខ្លួនជនជាតិបរទេស ចំនួន៧នាក់ផ្សេងទៀត ដែលស្នាក់នៅប្រមូលផ្តុំតាមផ្ទះសំណាក់ គ្មានឯកសារត្រឹមត្រូវ។

ជនជាតិបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងចាត់ការបន្ត៕

RELATED ARTICLES