Friday, May 8, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈឿន ឧត្តម ជិះម៉ូតូធំដឹកប្រពន្ធ ប៉ូលិសចាប់ 

ឈឿន ឧត្តម ជិះម៉ូតូធំដឹកប្រពន្ធ ប៉ូលិសចាប់ 

ខេត្តកំពង់ចាម ៖ យុវជនម្នាក់ ឈ្មោះឈឿន ឧត្តម ទើបតែទិញម៉ូតូធុនធំ ១គ្រឿង ពីមិត្តភក្តិ នៅខេត្តព្រះសីហនុ រួចក៏ជិះមកផ្ទះប្រពន្ធ នៅខេត្តកំពង់ចាម និងបានដឹកប្រពន្ធ ទៅផ្សារទិញម្ហូប ស្រាប់តែត្រូវសមត្ថកិច្ចស្ទាក់ឃាត់សាកសួរ និងដកហូតម៉ូតូទុក ខណៈម៉ូតូដែលទើបនឹងទិញនោះ បំពាក់បំពង់ស៊ីមាំងកែច្នៃ បង្កសំឡេងរំខាន។

ករណីឃាត់ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងមាត់របស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នង ការនគរបាល ខេត្តកំពង់ចាម អំពីការបន្តអនុវត្តវិធានការក្តៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើក លែង នៅវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យ៉ិល សុផាន់ អធិ ការនគរបាលស្រុកកោះសូទិន ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ បានកោះហៅឈ្មោះឈឿន ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិរកាកោងជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដា ស៊ីប៊ីអ (CBR) បំពាក់បំពង់ស៊ីម៉ាំងកែច្នៃ ដឹកប្រពន្ធទៅទិញម្ហូប នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ម្ចាស់ម៉ូតូ ឈ្មោះឈឿន ឧត្តម បានឱ្យដឹងថា ខ្លួនទើបតែទិញម៉ូតូ ធុនធំ ១គ្រឿង ម៉ាកហុងដា ស៊ីប៊ីអ (CBR) ពណ៌ស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ព្រះសីហនុ 1D-6418 ពីមិត្តភក្តិនៅខេត្តព្រះ សីហនុ ហើយក៏យកមកជិះ នៅផ្ទះខាងប្រពន្ធ ស្ថិតក្នុងភូមិរកាកោងជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម លុះពេលកំពុងជិះម៉ូតូខាងលើ ដឹកប្រពន្ធទៅទិញម្ហូប ក៏ត្រូវសមត្ថកិច្ចហៅទៅសាកសួរនៅអធិ ការ ដ្ឋាននគរបាលស្រុកកោះសូទិន តែម្តង ពាក់ព័ន្ធការបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ។

បន្ទាប់ពីធ្វើការសាកសួរ សមត្ថកិច្ចបានដកហូតម៉ូតូ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន រយៈពេល៣ខែ៕

RELATED ARTICLES