Friday, May 8, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចម៉ូតូ ជិះដួលផ្កាប់មុខ ជាប់ខ្នោះ

ចោរលួចម៉ូតូ ជិះដួលផ្កាប់មុខ ជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ដែលជនរងគ្រោះចតទុកនៅខាងមុខផ្ទះ បានសម្រេច តែរត់គេចបានតែប៉ុន្មានម៉ែត្រ ត្រូវស្ត្រីជាប្រពន្ធម្ចាស់ម៉ូតូ ឃើញ ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ ចេញមកស្ទាក់ ធ្វើឱ្យជនសង្ស័យភ័យ ដួលម៉ូតូផ្កាប់មុខ និងត្រូវបានប្រជាពលរដ្ឋព្រួតវាយថែម បណ្តាលឱ្យសន្លប់ស្តូក រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកវាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។ 

ករណីនេះនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបុរសជាម្ចាស់ម៉ូតូ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានយកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AZ-0012 មកចតទុកចោលនៅខាងមុខផ្ទះ ខណៈរូបគាត់និងប្រពន្ធ ចូលទៅខាងក្នុងផ្ទះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ដើរមកធ្វើសកម្មភាពកាច់កម៉ូតូរបស់គាត់ បានសម្រេច រួចព្យាយាមជិះរត់គេច បានតែប៉ុន្មានម៉ែត្រ ត្រូវប្រពន្ធគាត់ឃើញទាន់ ស្រែកឆោឡោផ្អើលដល់ប្រជា ពលរដ្ឋក្បែរខាងនាំគ្នាចេញមកជួយស្ទាក់ ធ្វើឱ្យជនសង្ស័យភ័យ ដួលម៉ូតូ ផ្កាប់មុខ និងត្រូវប្រជាពលរដ្ឋស្វា គមន៍ម្នាក់មួយដៃមួយជើង ឡើងទ្រោមខ្លួន ហើយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកឃាត់ខ្លួន យកទៅប៉ុស្តិ៍។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ វាយខ្នោះ នាំខ្លួនជនសង្ស័យ យកទៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ដើម្បីសាកសួរ និងចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES