Monday, May 25, 2026
Homeចរាចរណ៍វីរកងទ័ព២នាក់ សុំទៅមើលម៉ែឈឺ ស្លាប់តាមផ្លូវ

វីរកងទ័ព២នាក់ សុំទៅមើលម៉ែឈឺ ស្លាប់តាមផ្លូវ

ខេត្តបាត់ដំបង ៖ វីរកងទ័ពវ័យក្មេង ចំនួន២រូប បានសុំច្បាប់អង្គភាព ទៅមើលម្តាយឈឺ នៅឯស្រុកកំណើត លុះពេលជិះម៉ូតូតាមផ្លូវ ជួបគ្រោះអកុសល បុកពីក្រោយរថយន្តធំ បណ្តាលឱ្យស្លាប់ម្នាក់ នៅនឹងកន្លែង ចំ ណែកម្នាក់ទៀត រងរបួសធ្ងន់ និងបានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះទាំង២នាក់ ដែលបាត់បង់ជីវិត ទី១-ឈ្មោះសឿន ស៊ិន អាយុ២១ឆ្នាំ  មានលំនៅ ភូមិព្រៃដំរី ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់នៅនឹងកន្លែង) និងទី២-ឈ្មោះចៀន ពេជ្រ អាយុ២៣ឆ្នាំ មានលំនៅ ភូមិលាវ ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យ)។ ជនរងគ្រោះទាំង២នាក់ ជាមន្ត្រីយោធា បម្រើការនៅអង្គភាព ក្នុងខេត្តប៉ៃលិន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានមនុស្សស្លាប់នេះ កំហុសភាគច្រើន បង្កដោយភាគីរថយន្ត ដែលបត់ឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្ន ខណៈដែលមន្ត្រីយោ ធា ទាំង២នាក់ កំពុងជិះស្របទិសពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកគូទរថយន្តនោះ ពេញទំហឹងតែម្តង។តាមព័តមាន ជនរងគ្រោះ ជាមន្ត្រីយោធា ទាំង២នាក់ បានសុំច្បាប់មេអង្គភាព ដើម្បីទៅសួរសុខទុក្ខ និងមើលម្តាយឈឺ នៅឯស្រុកកំណើត តែពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាត់បង់ជីវិតបែបនេះតែម្តង។

 រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6223 អ្នកបើកបរបានរត់ចោលរថយន្ត ក្រោយបង្កគ្រោះថ្នាក់។

លោកយុត តុងហូ អធិការស្រុកសង្កែ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំង២នាក់បានជិះម៉ូតូស្របទិសជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6223 (អ្នកបើកបរ រត់ចោលរថយន្ត) ពីខាងលិច ទៅកើត ពេលដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត បានបត់ឆ្វេង ដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យជនរងគ្រោះដែលជិះពីក្រោយ បន្ថយល្បឿនមិនទាន់ ក៏ជ្រុលបុកគូទរថយន្ត ពេញទំហឹងតែម្តង។

លោកអធិការ បានបញ្ជាក់ថា ពេលកើតហេតុភ្លាមៗ ជនរងគ្រោះម្នាក់ បានស្លាប់នៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួស បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ដោយឡែកអ្នកបើកបររថយន្តបង្កហេតុ មិនទាន់ស្គាល់អត្ត សញ្ញាណ បានរត់ចោលរថយន្តបាត់ភ្លាមៗ។

ក្រោយកើតហេតុ មន្ត្រីការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បាននាំយកមធ្យោបាយបង្កគ្រោះ ថ្នាក់ ទៅរក្សារទុក និងធ្វើការស្រាវជ្រាវ ដើម្បីរកអ្នកបើកបររថយន្ត ឱ្យមកទទូលខុសត្រូវចំពោះមុខច្បាប់។

សពជនរងគ្រោះ ទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES