ភ្នំពេញៈប្រភពពីប្រជាពលរដ្ឋនៅបណ្ដោយផ្លូវ324 សង្កាតបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឲ្យដឹងថាគេឃើញរថយន្ដម៉ាក High Lander ព័ណផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2AI 5004 បានយកមកប្លុងចោល៣-៤ ថ្ងៃហើយដោយចតនៅមុខផ្ទះពលរដ្ឋ អត់ឃើញម្ចាស់មកយក ។ពលរដ្ឋដែលរស់នៅផ្លូវខាងលើស្នើរឲ្យអាជ្ញាធរជួយពិនិត្យរថយន្ដខាងលើផង ដើម្បីកុំឲ្យស្ទះចរាចរណ៍ និងរំខានដល់ការចេញចូលរបស់ម្ចាស់ផ្ទះដែលឡាននោះចតពីមុខទ្វារ ។

ដោយសាតែអត់ឃើញម្ចាស់រថយន្ដនេះមកយកទើបមានគេសួរគ្នាថាតើរថយន្ដខាងលើជារបស់ចោរ ?
