Wednesday, May 27, 2026
Homeសង្គម និងជីវិតស្រីស្អាត ទម្លាយជាំពេញខ្លួន គូដណ្តឹងគ្រូបង្រៀន វ៉ៃដំ

ស្រីស្អាត ទម្លាយជាំពេញខ្លួន គូដណ្តឹងគ្រូបង្រៀន វ៉ៃដំ

ខេត្តពោធិ៍សាត់ ៖ ស្រីស្អាត វ័យក្មេងម្នាក់ បានទម្លាយរបួសស្នាមជាំពេញខ្លួន រួមទាំងស្នាមខ្ចាដាច់រលាត់ផង នៅលើខ្លួនប្រាណ ស្បែកសខ្ចីរបស់នាង ដោយនាងអះអាងថា ជាស្នាដៃបុរសជាគូដណ្តឹងរបស់នាង ដែលជាគ្រូបង្រៀនម្នាក់ ។

នារីដែលទម្លាយស្នាមជាំ ដោយគូដណ្តឹងវាយដំនោះ មានឈ្មោះ លីណា វ័យ២០ឆ្នាំ ។ ចំណែកបុរសជាគូដណ្តឹ ង ដែលបង្កហិង្សា មិនស្តាយសាច់ខ្ចីរបស់ស្រីជាទីស្រឡាញ់នោះ មានឈ្មោះ សុខ សុវណ្ណធារិទ្ធិ វ័យជាង២០ឆ្នាំ មុខរបរគ្រូបង្រៀន នៅវិទ្យាល័យឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នារីរងគ្រោះ ឈ្មោះលីណា បានបង្ហោះរូបភាព និងសំណេរ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ថា «ក្តីស្រឡាញ់ រយ:ពេល ២ឆ្នាំ ដែលខ្ញុំលាក់ទុក… នេះហើយស្នាដៃលោកគ្រូ ហ្នឹងមែនលោកគ្រូ?  វិទ្យាល័យឈើតុំ… ខ្ញុំនៅមានវីដេអូ តែខ្ញុំមិនបញ្ចេញ»។

បន្ទាប់ពីបានឃើញសំណេរនិងរូបភាពដែលនារីរងគ្រោះ បានបង្ហោះខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គម បានចូលទៅខម្មិនបញ្ចេញយោបល់ រិះគន់ទៅលើបុរសជាគូដណ្តឹង ដែលក្នុងនាមជាគ្រូបង្រៀនម្នាក់ មិនគួរណាហ៊ានលើកដៃប្រើហិង្សាលើគូដណ្តឹងរបស់ខ្លួនបែបនេះសោះ។

ជាក់ស្តែង គណនីហ្វេសប៊ុក មួយ បានសរសេរថា «ខ្លួនជាគ្រូបង្រៀន ជាអ្នករៀនចេះដឹង និងជាអ្នកអប់រំសិស្ស បែរជាខ្វះសីលធម៌ ហ៊ានលើកដៃវាយនារីភេទ ដែលជាគូដណ្តឹងរបស់ខ្លួន នេះត្រឹមតែជាគូដណ្តឹង ចុះទម្រាំក្លាយជាប្តីប្រពន្ធទៀត មិនវីវរហើយទេ…»។

ចំណែកគណនីហ្វេសប៊ុក មួយទៀត បានសរសេរថា «គួរឲ្យខ្លាចណាស់ ត្រឹមតែជាគូដណ្តឹង  វ៉ៃធ្ងន់យ៉ាងនេះទៅហើយ យកល្អផ្តាច់ពាក្យទៅល្អជាង ហើយប្តឹងចាប់វាដាក់គុកទៅ មនុស្សប្រុសប្រើហិង្សាលើនារីភេទបែបនេះ ខ្ញុំសូមបរវៀសចៀសឆ្ងាយហើយ សូមកុំឲ្យជូបឲ្យសោះលោកអើយ!» …។

ទោះបីជាយ៉ាងណា ជុំវិញការទម្លាយរៀងហិង្សា ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ពីភាគីបុរសជាគូដណ្តឹងនោះបានទេ កាលពីម្សិលមិញ។ ចំណែកនារីរងគ្រោះ ក៏មិនអាចសុំការបញ្ជាក់បន្ថែមបានដែរ នៅថ្ងៃដដែល។ ប៉ុន្តែបញ្ហានេះ ទំនងជាខាងប្រុសស្នើសុំសម្របសម្រួល ត្រូវរ៉ូវគ្នាវិញ ទើបនារីរងគ្រោះ បានលុបចោលការបង្ហោះរបស់នាងខាងលើនេះវិញ ក្រោយផុសលើគណនីហ្វេសប៊ុក របស់នាង បាន២ថ្ងៃ៕

RELATED ARTICLES