Thursday, May 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនប៉ូលិសប៉េអឹម ៣០នាក់ លួចវត្ថុតាងឆបោកអនឡាញ

ចាប់ខ្លួនប៉ូលិសប៉េអឹម ៣០នាក់ លួចវត្ថុតាងឆបោកអនឡាញ

ខេត្តកំពត ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនស្នង mការរងនគរបាលខេត្តកំពត ទទួលការងារព្រំដែន អធិការ អធិការរង មន្ត្រីនគរបាល រួមទាំងមន្ត្រីអាវុធហត្ថ សរុបជាង ៣០នាក់ពាក់ព័ន្ធ ទៅនឹងករណីគប់គិតគ្នាកាត់ សៀល ចូលលួចសម្ភារវត្ថុតាងបទល្មើសឆបោកអន ឡាញ ក្នុងកាស៊ីណូ នៅព្រែកចាក ក្រោយបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នាពេលកន្លងមក។

តាមប្រភពព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា មន្ត្រីនគរបាល និងអាវុធហត្ថ ជាង៣០នាក់ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ បន្ទាប់ពីពួកគេបានសមគំនិតគ្នាលួចកាត់សៀល ចូលទៅក្នុងកាស៊ីណូ ១កន្លែង ជាទីតាំងដែលកម្លាំងជំនាញបានចុះបង្ក្រាប ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីលួចយកសម្ភារវត្ថុតាងនៃបទល្មើស។

យ៉ាងណា ព័ត៌មានលម្អិត និងអត្តសញ្ញាណកងកម្លាំងទាំង២ប្រភេទ ដែលត្រូវបានឃាត់ខ្លួនទាំងនោះ សមត្ថកិច្ចនៅមិនទាន់បង្ហាញនៅឡើយ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់នៅរសៀលថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៦ ថា ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះប្រាកដមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពត មិនទាន់បានផ្សព្វផ្សាយ ពីព្រោះសមត្ថកិច្ចកំពុងធ្វើការសាកសួរ បន្តនីតិវិធី៕

RELATED ARTICLES