Saturday, June 6, 2026
Homeសន្ដិសុខសង្គមឧកញ៉ា ហេង ឡុង ដើមបណ្ដឹងអនុគ្រោះសម្រួលបញ្ចប់និងដកពាក្យបណ្ដឹង

ឧកញ៉ា ហេង ឡុង ដើមបណ្ដឹងអនុគ្រោះសម្រួលបញ្ចប់និងដកពាក្យបណ្ដឹង

ភ្នំពេញៈរឿងដែលកំពុងតែចាប់អារម្មណ៍នៅលើបណ្ដាញសង្គមលោកឧកញ៉ាលោក ហេង ឡុង ត្រូវបានភាគីខាងដើមបណ្ដឹងបានអនុគ្រោះសម្រួលបញ្ចប់និងដកពាក្យបណ្ដឹងហើយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលរបស់លោកស៊ាង ប៊ុនលាង និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ក្រោយឃើញបែបនេះលោកផែង វណ្ណៈ អ្នកសារព័តមានOnline ថ្លែងសារដោយប្រយោលមិនសំដៅចំឈ្មោះឧកញ៉ាណាម្នាក់ទេនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ថា«ឧកញ៉ាម្នាក់បោកប្រាស់គេមានអ្នកធំជួយ រាស្រ្ដរងគ្រោះដោយសារឧកញ៉ាបោកប្រាស់ គ្មានអ្នកធំណាចេញមុខជួយទេ »។ចំណែកពិធីការិនីឌួង ហ្សូរីដា ដែលជាអ្នកស្និតស្នាលជាមួយអ្នកនាងចន ច័ន្ទលក្ខិណា ភរិយាលោកឧកញ៉ាហេង ឡុង វិញបានថ្លែងសារនៅព្រឹកថ្ងៃទី០៦ មិថុនា ដែរថា«អរគុណម្ចាស់បំណុល ដែលលោកយោគយល់ ដកពាក្យបណ្តឹង តស៊ូ រឹងមាំបន្តទៅទៀតបងទាំង២ Keep Fighting បង..! Chanlakhena Chorn Heng Loong  គ្រប់យ៉ាងនឹងល្អប្រសើរឡើង»។

គួរបញ្ជាក់ថាលោកឧកញ៉ា ហេង ឡុង ស្វាមីរបស់តារាសម្តែង លោកស្រី ចន ច័ន្ទលក្ខិណា ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី បំណុល ជាង៣០ម៉ឺនដុល្លារ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ១៩០ អ.យ.ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

យើង ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

– បានឃើញ មាត្រា៣៧ មាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យ ប្រើតាមព្រះរាជក្រមលេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។

-បានឃើញ របាយការណ៍លេខ ១៣១ ស.ណ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ។

បញ្ជា ៖ នាមត្រកូល-នាមខ្លួន ហេង ឡុង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៣៧ ផ្លូវលេខ៦០៨ ភូមិ៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឱ្យចូលបង្ហាញខ្លួននៅនាយ​កដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ឈ្មោះ កែវ បូណ៌ភិរក្ស ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ…។

ក្រោយបែកធ្លាយព័ត៌មានស្វាមី (ឧកញ៉ា ហេង ឡុង) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន លោកស្រី ចន ច័ន្ទលក្ខិណា បានចេញមកទទួលស្គាល់ និងតាំងជំហរថា លោកស្រី នឹងជួយដោះស្រាយបញ្ហាប្តី ដោយមិនគេចវេះទៅណា​ឡើយ។ ប៉ុន្តែយ៉ាងណា លោកស្រី ចន ច័ន្ទលក្ខិណា បាន ស្នើដល់ម្ចាស់បំណុល ទុកពេលវេលាលោកស្រី ព្រោះស្ថានភាពស្វាមីលោកស្រី កំពុងជួបវិបត្តិសេដ្ឋកិច្ច និងមានគេជំពាក់បំណុលប្តីលោកស្រី ច្រើនដែរ។

លោកស្រី ចន ច័ន្ទលក្ខិណា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ថា “ខ្ញុំនៅទីនេះ ដើម្បីជួយដោះស្រាយបញ្ហាប្តីរបស់ខ្ញុំ ខ្ញុំមិនគេចវេះ គ្រាន់តែសុំពេល​វេលាក្នុងស្ថានភាពដែលពួកខ្ញុំជួបវិបត្តិសេដ្ឋកិច្ច គេក៏ជំពាក់គាត់ច្រើនដែរ តែគេគេចខ្លួនបាត់…”។

ភរិយាលោកឧកញ៉ា ហេង ឡុង បានបន្តថា “ខ្ញុំសូមអរគុណបងប្អូន មិត្តភក្តិទាំងអស់ ដែលបារម្ភនិងសួរសុខ​ទុក្ខខ្ញុំ។ ខ្ញុំអរគុណនូវសន្តានចិត្តរបស់បងប្អូន ខ្ញុំសុំទោសដែលមិនអាចលើកទូរស័ព្ទបងប្អូន ព្រោះខ្ញុំកំពុងដោះ​ស្រាយជាមួយដើមបណ្តឹង…”៕

RELATED ARTICLES