Tuesday, June 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សិស្សស្រីវាយគ្នា សមត្ថកិច្ចឃាត់ខ្លួន២នាក់

 សិស្សស្រីវាយគ្នា សមត្ថកិច្ចឃាត់ខ្លួន២នាក់

ភ្នំពេញៈ ក្មេងស្រីជាសិស្សសាលា ចំនួន២នាក់ បានព្រួតគ្នាប្រើអំពើហិង្សា ប្រើដៃទះកំផ្លៀងក្មេងស្រីជាសិស្សសាលាដូចគ្នា ត្រូវបានមិត្តភក្តិថតវីដេអូទុក លុះរយៈពេលជាង ៣ខែក្រោយបែកធ្លាយវីដេអូក្នុងបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្មេងស្រីបង្កហេតុ ចំនួន២នាក់។

ករណីអំពើហិង្សានេះ កើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចវិឡាលយ័ផ្សារដើមថ្កូវ ផ្លូវ៤៨៨ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ៥និង៤០នាទី ល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងស្រីបង្កហេតុ ចំនួន២នាក់ មកសាកសួរ។

តាមប្រភពសមត្ថកិច្ច ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានី ភ្នំពេញ នៅវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលផ្សារដើមថ្កូវ និងកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ខ្លួនក្មេង ស្រីជាសិស្សសាលា ចំនួន២នាក់ ករណីហិង្សា (យកដៃទះកំផ្លៀងក្មេងស្រីរងគ្រោះ តែមិនបណ្តាលឱ្យរងរបួសនោះទេ) កើតឡើងនៅចំណុចវិឡាលយ័ផ្សារដើមថ្កូវ ផ្លូវ៤៨៨ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានី ភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ករណីហិង្សាខាងលើ អាណាព្យាបាលក្មេងស្រីបង្កហេតុ និងអាណាព្យាបាលក្មេងស្រីរងគ្រោះ បានអញ្ជើញមកកន្លែងសមត្ថកិច្ច ហើយបានជជែកសម្របសម្រួល និងមានការយោគយល់អធ្យាស្រ័យគ្នា ហើយអាណាព្យា បាលទាំង២ បានសំណូមពរសមត្ថកិច្ច ដោយមិនប្តឹងផ្តល់គ្នានោះទេ គ្រាន់តែឱ្យក្មេងសូមទោសគ្នា សមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល យកទៅអប់រំបន្តថា មិនឱ្យកើតមានហិង្សាទៀតនោះទេ។

សមត្ថកិច្ច បានធ្វើកំណត់ហេតុ កិច្ចសន្យាព្រមព្រៀងបញ្ចប់បញ្ហា និងបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES