Tuesday, June 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថយន្តដឹកពងទា ឆ្លងសួនបុករះ ខ្ទេចឡាន២ របួស មនុស្ស៥ 

រថយន្តដឹកពងទា ឆ្លងសួនបុករះ ខ្ទេចឡាន២ របួស មនុស្ស៥ 

ខេត្តពោធិ៍សាត់ៈ រថយន្តសាំងយ៉ុង ដឹកពងទា ១គ្រឿង បើកបរក្នុងល្បឿនលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែរអិលរេចង្កូតឡើងសួនទ្រូងផ្លូវ ឆ្លងទៅចំណែកផ្លូវម្ខាងទៀត បុករះរថយន្ត ១គ្រឿង និងម៉ូតូ ១គ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឱ្យមានអ្នករងរបួស សរុបចំនួន៧នាក់ (ធ្ងន់៥នាក់ ស្រាល២នាក់) ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត ខូចខាតធ្ងន់ទាំង ២គ្រឿង ដោយរថយន្តបង្កហេតុ រួញស្រុញខូចខាតស្ទើរទាំងស្រុង និងខ្ចាយពងទា បែកពេញផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៤៩-១៥០ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមប្រភពសមត្ថកិច្ចស្រុកក្រគរ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងរវាងរថយន្ត ២គ្រឿង និងម៉ូតូ ១ គ្រឿង ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យមនុស្ស រងរបួសធ្ងន់ ចំនួន៥នាក់ (ស្រី ៣នាក់) និងរងរបួសស្រាល ២នាក់ (ស្រី ១នាក់)។

ប្រភពដដែល បន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ដឹកពងទាពេញរថយន្ត បើកបរក្នុងទិសដៅពីលិច ទៅកើត ដោយល្បឿនលឿន បានរអិល រេចង្កូតឡើងសួនទ្រូងផ្លូវ ហើយជ្រុលទៅបុករថយន្ត ១គ្រឿង ម៉ាក Land Cruiser  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7434 និងម៉ូតូ ១គ្រឿងទៀត  ដែលកំពុងធ្វើចរាចរណ៍ បញ្ច្រាសទិសគ្នា បណ្តាលឱ្យខូចខាតរថយន្ត ចំនួន២គ្រឿង (កម្រិតធ្ងន់) និងម៉ូតូ ចំនួន១គ្រឿង ព្រមទាំងបង្កឱ្យមនុស្សសរុបចំនួន ៧នាក់ បានរងរបួស ក្នុងនោះ របួសធ្ងន់ ចំនួន៥នាក់ (ស្រី ៣នាក់) និងរបួសស្រាល ចំនួន ២នាក់ (ស្រី ១នាក់)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួច អូសយកទៅរក្សាទុក ដើម្បីដោះសា្រយបន្តតាមនីតិវិធី៕

RELATED ARTICLES