ភ្នំពេញ៖ ឧត្តមសេនីយ៍ទោយោធាពាក់(ផ្កាយពី) ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក BYD បុករះម៉ូតូនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរងការខូចខាតចំណែកឯអ្នកបើកបរបាន រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង ៦និង ៤០នាទីយប់ថ្ងៃទី ១៥ខែមិថុនាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវ ៩២ស្ថិតក្នុងសង្កាត់ក្មួយខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BYD គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ដែលគេឃើញឯកសណ្ឋាន នៅក្នុងរថយន្តដែលជាឧត្តមសេនីយ៍ទោ (ផ្កាយពី) មួយរូបបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបានរាយចង្កូតទៅបុករះម៉ូតូមួយគ្រឿងម៉ាកហុងដា ZOOMER ពាក់ស្លាកលេខភ្នំពេញ 1FZ 3450 ដែលកំពុងចត់នៅមុខផ្ទះហើយក៏ជ្រុលទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវបណ្តាលឲ្យបាក់ចំណែករថយន្តបង្កររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។


ក្រោយកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះមកធ្វើការរបស់វែងដើម្បីយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយដោយឡែកអ្នកបើកបររថយន្តបង្កដែលគេដឹងថាជាឧត្តមសេនីយ៍ទោពាក់ផ្កាយពីរបានរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ៕

