ខេត្តកោះកុងៈអ្នកទេសចររអ៊ូ ធុញទ្រាន់ការកកស្ទះចរាចរណ៍ពេលទៅលេងស្ទឹងជីផាត ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដោយសាតែសាឡង់មានតែ១ ផ្ទុករថយន្ដធុនតូចបានត្រឹមតែ៥ទៅ៦គ្រឿង ខណៈតម្លៃរថយន្ដធុនតូចពី ២០០០០ទៅ២៥០០០០រៀល ក្នុង១គ្រឿង នៅកំពង់ចម្លងស្ទឹងជីផាត ដែលបញ្ហាននេះធ្វើឲ្យយឺតយ៉ាវដល់ការអភិវឌ្ឍសហគមអេកូទេសចរណ៍ជីផាតរាប់ឆ្នាំមកហើយ ។ដោយមើលឃើញពីផលវិបាករបស់អ្នកទេសចរក៍ដូចជាអ្នករស់នៅតំបន់ស្ទឹងជីផាតជួបការលំបាកបែបនេះទើបលោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីជាន់ខ្ពស់ម្នាក់ដែលបានចំណាយថវិការទិញដីមួយចំនួន ដាំកូនឈើ ដើម្បីអភិវឌ្ឍអេកូទេសចរណ៍នៅជីផាត ក៍ដូចជាប្រជាពលរដ្ឋរស់នៅតំបន់ទេសចរជីផាត រំពឹងថារាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នឹងពន្លឿនការសាងសង់ស្ពានបៃតុង ឬស្ពានបាឡេ ចម្ងាយ១៦២ម៉ែត្រ នៅស្ទឹងជីផាត ដើម្បីសម្រួលកាកកស្ទះចរាចរ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ។


លោកគួច ខេវិន បានលើកឡើងថា«ជីផាត-Chi Phat! ថ្ងៃនេះនឹកចង់និយាយលេងទាក់ទងទៅនឹងគម្រោងសាងសង់ស្ពានមិនទាន់ចេញរូបរាងនៅជីផាត… ដើមរដូវវស្សាឆ្នាំនេះចូលមកដល់ ភ្ញៀវទេសចរជាតិ និងបរទេសបាននាំគ្នីគ្នាសម្រុកចូលមកកំសាន្តនៅឃុំជីផាតស្រុកថ្មបាំង ខេត្តកោះកុងគគ្រឹគគ្រេងស្របពេលដែលកំណាត់ផ្លូវសហគមន៍ភ្ជាប់ពីផ្លូវជាតិលេខ ៤៨ ទៅកាន់ទីប្រជុំជនជីផាត ត្រូវបានក្រាលកៅស៊ូរួចរាល់ ដំណាលគ្នាទៅនឹងទុរេនរសជាតិប្រចាំតំបន់ចាប់ផ្តើមទុំ ហើយទឹកជ្រោះក៏ផ្តើមហូរធ្លាក់ត្រជាក់ស្រួល គួរជាទីចាប់ចិត្តរបស់អ្នកទេសចរ ហើយឆ្នាំនេះមានកំណើនភ្ញៀវលើសឆ្នាំណាៗទាំងអស់ ។ ខុសប្លែកកាលពីឆ្នាំ២០០២ ពេលដែលអង្គការការពារព្រៃឈើនិងសត្វព្រៃ (កញ្ញា ស៊ូវ៉ាណា Dr. Suwanna Gauntlett ប្រធានអង្គការ ការពារព្រៃឈើនិងសត្វព្រៃ WILDLIFE Alliance) ចូលទៅឃុំគ្រងគាំពារដើមឈើនិងសត្វព្រៃដែលកាលណោះយើងត្រូវដើរលុយភក់ ជិះម៉ូតូកាត់ព្រៃ ចំណាយពេល៣ម៉ោង លុះដល់យុវជនស្ម័គ្រចិត្តចុះវែងដីធ្លីក៏យើងនៅតែជិះទូកចំណាយពេល៥ម៉ោងដើម្បីមកទីនេះ។ កាលណោះមានភ្ញៀវទេសចរណ៍បរទេស បួនដប់នាក់ប៉ុណ្ណោះនាំគ្នាមកលបមើលដំរី និងស្ទាបអដ្ឋិធាតុបុព្វបុរសនៅផ្នូរបុរាណឯកំពូលភ្នំ ។ឥឡូវផ្លូវចូលក្រាលកៅស៊ូ ស្រួលបើកបរ បដិសណ្ឋារកិច្ចនិងសេវាបម្រើរបស់សហគមន៍អេកូទេសចរណ៍ក៏ល្អជាងមុនច្រើន រមណីយភាព ផាសុកភាពក៏កាន់តែប្រសើរជាងមុនតែមិនទាន់រាប់ចូលលំដាប់ថ្នាក់បាន យើងមិនបាច់សុំជួលផ្ទះអ្នកស្រុកដេកស្តាប់ឆ្កែលូកប់អទ្រាធដូចមុន តែជាអកុសល ចង្អូរព្រែកជីផាត តូចមួយដែលរំពឹងតែទៅលើការចម្លងទៅមករបស់សាឡង់ដែលម៉្ងៃកាត់ម៉្ងៃកោ បានរំខាននិងបង្កការខកចិត្តចំពោះអ្នកមកលេងជីផាត ហើយនាំឱ្យខ្វែងគំនិតយោបល់ លើបណ្តាញសង្គម អំពីការធ្វើស្ពានឬមិនគួរធ្វើ។ ប្រសិនបើមានស្ពានឆ្លងព្រែកជីផាតដែលគេសិក្សាគម្រោងកាលពីដើមឆ្នាំនោះកើតជារូបរាង កំណាត់ផ្លូវសហគមន៍ដែលភ្ជាប់ពីផ្លូវ៤៨ មកកាន់ជីផាតដែលក្រាលកៅស៊ូរួចហើយ អាចជំរុញដំណើរអ្នកថ្មើរព្រៃឆ្លងកាត់អូរកី អូរម្លូរ អូរក្រូច រួចទៅដល់អារ៉ែង ឬភ្នំ១៥០០បានថែមទៀត ។ ពលរដ្ឋនៅជីផាតដែល៧អាណត្តិមកហើយតែងបោះឆ្នោតជូនគណបក្សប្រជាជន ឱ្យបានឈ្នះអសនៈលើសលុបក្នុងសភាបានសំណូមពរនិងទទូចចង់បានបំផុត ដែលការនេះស្របទៅនឹងតម្រូវការលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ក្នុងស្រុកដោយមិនយកលុយទៅចាក់ចោលលើការកំសាន្តក្រៅស្រុក ក៏ប៉ុន្តែក៏មានជនមួយចំនួនស្រែកជំទាស់មិនចង់ឱ្យធ្វើស្ពាននេះ ក្រោមហេតុផលក្រែងអន្តរាយព្រៃឈើបន្តទៀត ។ រាល់ថ្ងៃនេះការចម្លងរថយន្ត១គ្រឿងឆ្លងកាត់ព្រែកជីផាតប្រវែងមួយចង្អាមស្វា តម្លៃ ២០០០០៛ ពេលខ្លះឡើងដល់២៥០០០៛ ដែលតម្លៃនេះវាថ្លៃកប់អាកាស បើប្រៀបនឹងការចម្លងនៅកោះនរា=អរិយក្សត្រ ទន្លេបួនមុខ ឡានមួយតម្លៃត្រឹមតែ៤០០០៛ ប៉ុណ្ណោះ ។ កេង កាប់តម្លៃនេះវាសមនឹងត្រូវគេរអ៊ូរទាំនិងរាងចាល បើមកលេងហើយ លែងចង់មកទៀត អ្នកខ្លះបង្ខំចិត្តបើកឆ្លងជ្រោះពេលណាទឹកជ្រោះមានជំនន់តិចតែមិនសុវត្ថិភាព ។ តាមការកត់សម្គាល់មានស្ទើរតែ៩០ភាគរយរាប់ទាំងអ្នកម្តាយរបស់ខ្ញុំផងបានមកលេងជីផាតហើយប្រកែកមិនមកលេងទៀតទេ ក្រោមពាក្យ«នឿយណាស់ទាំងចិត្តទាំងកាយ?» ។ ដើម្បីតែចង់បានពាក្យ«ទៅហើយមកវិញ»ក្នុងចរន្តអេកូទេសចរណ៍ជីផាត ខ្ញុំបានជួយខ្នះខ្នែងអភិវឌ្ព្យន៍ គៀងគរមិត្ត អ្នកមានដើមទុនឱ្យចូលមកវិនិយោគរៀបចំ រមនីយដ្ឋានសម្រាកលម្ហែកំសាន្តឱ្យកាន់តែប្រសើរ គឺចង់ឱ្យភ្ញៀវទាំងជាតិ អន្តរជាតិដែលមកកាន់ជីផាតហើយមានអនុស្សាវរីយ៍ មានសេចក្តីនឹករលឹកចង់មកទៀត ចង់ឱ្យគេជួយផ្សព្វផ្សាយពីមនោសញ្ចេតនារីករាយ សប្បាយនៅទីនេះ ដើម្បីបង្កើនសក្តានុពលទេសចរណ៍ក្នុងស្រុកយើង។ កញ្ចប់ថវិកាកសាងស្ពានយើងដឹងហើយថាថ្នាក់ជាតិតួយ៉ាងដូចជាក្រសួងសាធារណការ ក្រសួងអភិវឌ្ព្យន៍ជនបទជាអ្នកសម្រេច ថ្នាក់ក្រោមជាតិគឺមន្ទីជាអ្នកអនុវត្តគម្រោងនោះ មិនមែនថ្នាក់ឃុំជាអ្នកអនុម័តទេ ។ ទោះមុនឬក្រោយ រូបខ្ញុំនិងប្រជាជននៅជីផាត នៅតែរំពឹងថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី នឹងបង្កើនល្បឿនកសាងស្ពានជីផាត ឱ្យបានកាន់តែឆាប់តាមដែលអាធ្វើទៅបាន តែទោះជាយ៉ាងដូច្នេះក្តី យើងទាំងអស់គ្នាក៏ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានកែសម្រួលបន្ទាន់នូវចំណុចអវិជ្ជមាន លើសេវាកម្មតម្លៃ សុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ច នៅក្នុងតំបន់អេកូទេសចរណ៍ មួយនេះឱ្យប្រសើរជាបន្ទាន់ជាមុនសិន នៅមុនស្ពានកើតឡើងតាមការប៉ងចង់បាននោះ»។

ប្រភពថាសាឡង់១គ្រឿងនោះជាកម្មសិទ្ធិរបស់លោកម៉ឹង សុភាព មេឃុំជីផាត ហេតុនេះបើមានស្ពានបាឡេ សាងសង់ជំនួសឲ្យកាប្រើសាឡង់លោកនឹងត្រូវខាតប្រយោជន៍ធំ ទើបមានព័តមានថាគេបានរុះស្ពានបាឡេ នៅទីតាំងផ្សេងមកសាងសង់នៅស្ពានជីផាតវិញ ដើម្បីសម្រួលចរាចរណ៍កុំឲ្យកកស្ទះទៀត តែលោកមេឃុំបដិសេធ ។

ទាក់ទងបញ្ហានេះលោកជំទាវហ៊ុន ស៊ីណាត បានបញ្ចេញមតិដែរថាមានគេរាយការណ៍មកលោកស្រីថាលោកមេឃុំ គាត់ជាម្ចាស់សាឡង់ ហ្នឹងគាត់ខ្លាចបាត់ឆ្នាំងបាយគាត់ទើបគាត់អត់ទទួលយកគេគេរុះស្ពានបាឡេ នៅកន្លែងផ្សេង មកដាក់កន្លែងជីផាត ហ្នឹង គាត់អត់ទទួលយកទេ ។លោកស្រីបន្ថែមថាលោកមេឃុំ អត់គិតពីផលប្រយោជន៍រាស្រ្ដ ប្រយោជន៍រួម ប្រយោជន៍ជាតិទេ អាងមេឃុំ ហើយមានសាឡាង គេឲ្យស្ពានបាឡេ ដោះមកហើយអត់ព្រមយកទេ ខ្លាចបាត់ឆ្នាំងបាយលោកមេឃុំ ។លោកស្រីបន្ថែមទៀតថាគ្រោងទៅលេងជីផាត ដែរ តែបញ្ហាគឺបាករឿងឆ្លងសាឡាងហ្នឹងនៅវ៉ល់ជាប់ឡាននៅហ្នឹង ។នេះជាមូលហេតុមេឃុំខ្លាចបាត់ប្រយោជន៍ហោប៉ៅខ្លួនឯង អីចឹងដើម្បីឲ្យសាឡាងខ្លួនឯងបានប្រយោជន៍។លោកជំទាវហ៊ុន ស៊ីណាត ក៍ជម្រុញឲ្យលោកមេឃុំចេញមុខបកស្រាយពីបញ្ហាខាងលើឲ្យបានច្បាស់លាស់ដែរ ។

តាមព័តមានពីប្រជាពលរដ្ឋនៅតំន់ទេសចរណ៍ជីផាត បានប្រាប់អ្នកយកព័តមានថាបើមានស្ពានជីផាត នោះជីផាតនឹងក្លាយទៅជាប្រតិ្ដករទេសចរណ៍យ៉ាងសកម្ម ហើយជម្រុញធ្វើឲ្យជីវភាព អ្នកស្រុកថ្មបាំង ខេត្តកោះកុង កាន់តែរីកចម្រើន គ្មានការកកស្ទះចរាចរណ៍ ទេសចរមកកម្សាន្ដពោពេញទៅដោយស្នាមញញឹម ៕




