ខេត្តសៀមរាប ៖ អ្នកជំនាញការអាដហុក ICC-Angkor/Sambor Prei Kuk បានចុះពិនិត្យការដ្ឋានជួសជុលប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២។

តាមប្រភពក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (ហៅកាត់ អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទសំខាន់ៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយដើម្បីត្រៀមលក្ខណៈមុនការបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ជាផ្លូវការ។

សកម្មភាពចុះត្រួតពិនិត្យនេះ បានចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ ដោយក្រុមអ្នកជំ នាញការ បានអញ្ជើញទៅកាន់ប្រាសាទសំខាន់ៗមួយចំនួន រួមមាន ៖ ប្រាសាទបាគង ប្រាសាទបន្ទាយសំរែ ប្រាសាទតាព្រហ្ម។

ក្នុងដំណើរការចុះពិនិត្យនេះ ក្រុមអ្នកជំនាញការបានស្តាប់ការធ្វើបទបង្ហាញយ៉ាងលម្អិត បង្ហាញដោយអ្នកជំ នាញការដ្ឋាននីមួយៗ អំពីវឌ្ឍនភាពការងារបច្ចេកទេស និងបញ្ហាប្រឈម ព្រមទាំងបានផ្តល់នូវអនុសាសន៍និងមតិណែនាំសំខាន់ៗបន្ថែមទៀត ដើម្បីធានាឱ្យការងារ អភិរក្សនិងជួសជុល កាន់តែមានគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។

គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នឹងផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ស្តីពីការងារអភិរក្ស អភិវឌ្ឍន៍ និងថែរក្សារមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃ ទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕



