Tuesday, June 16, 2026
Homeតារាខ្មែរតារាសម្ដែងគីម ស៊ីវឡាម រួចផុតគ្រោះថ្នាក់ដល់ជីវិត

តារាសម្ដែងគីម ស៊ីវឡាម រួចផុតគ្រោះថ្នាក់ដល់ជីវិត

ខេត្តកំពង់ឆ្នាំងៈ«សំណាង១ក្នុង១ពាន់គ្រោះថ្នាក់» ដែលតារាសម្ដែងគីម ស៊ីវឡាម និងមិត្តភក្ដិ៣នាក់ផ្សេងទៀតរួមដំណើរជាមួយនាងនៅសល់ជីវិតទាំងអស់ ក្រោយពួកគេធ្វើតណើរតាមរថយន្ដPrius ព័ណស ក្រឡាប់៥ជុំ  វេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០​២៦​ នៅខេត្តកំពង់ឆ្នាំង។តារាសម្ដែងស៊ីវឡាម ថានាងនិងមិត្តភក្ដិ៣នាក់ទៀត មិនមានរបួសអ្វីធ្ងន់ធ្ងរទេ គ្រាន់តែឈឺខ្លួននិងរបួសតិចតួចប៉ុណ្ណោះ ។

គីម ស៊ីវឡាម ប្រាប់ពីមូលហេតុដែលនាងជាអ្នកកាន់ចង្កូតរថយន្ដដោយផ្ទាល់ហើយបើកតាមផ្លូវក៍ក្រឡាប់នោះដោយអះអាងថាដោយសាតែឡាននាងបែកកង់ក្រោយខាងស្ដាំ ទើបក្រឡប់៥ជុំបែបនេះ ប៉ុន្ដែពេលនោះនាងមានស្មារតីរឹងមាំដែរ បើសិនជាមិនទាញចង្កូតមកឆ្វេងទាន់ទេ គឺរេទៅស្ដាំច្បាស់ជាបុកបង្គោលដែលគេដាំជា យបន្លារលួសនោះនឹងស្លាប់យ៉ាងវេទនាជាមិនខាន ។នាងថាពេលសមត្ថកិច្ចចុះមកស្ទួចឡាននាងពួកគាត់មានការភ្ញាក់ផ្អើលខ្លាំង​ដោយសាតែឡានខ្ទេចអស់ទៅហើយ តែមនុស្សក្នុងនោះបែជាមិនមានអ្នកណារបួសបាក់ដៃបាក់ជើង។ស៊ីវឡាម បន្ថែមថាឧបទ្ទហេតុនេះកើតឡើងដោយសាតែនាងមិនបានត្រួតពិនិត្យ​រថយន្ដ ជាមុន ព្រោះរាល់ដង ពេលចេញតំណើរទៅឆ្ងាយតែងតែត្រួតពិនិត្យឡាន តែលើកនេះភ្លេចទើបបានជាមានរឿងនេះ។យ៉ាងណានាងចាត់ទុកថារឿងនេះទុកជាការកាត់គ្រោះរបស់​នាងព្រោះមុនពេលកើតហេតុនាងចេះតែញាក់ភ្នែក ដូចឲ្យដឹងថាមានរឿងអី ឥឡូវផុតគ្រោះអស់ហើយ ។នាងថារថយន្ដនាងបែកកញ្ចក់អស់ហើយពេលនោះកាបូប ទូរស័ព្ទបានខ្ទាតចេញក្រៅអស់ ប៉ុន្ដែនៅសល់បន្ដោងព្រះ១ជាប់នៅឡាន ទើបនាងជឿថាដោយ សាតែគុណព្រះ គុណពុកម៉ែ គុណគ្រូ តាមជួយថែរក្សារទើបនាងនិងអ្នករួមដំណើរបានរួចជីវិតសឹងតែមិនគួរឲ្យជឿរបែបនេះ ។នាងថាគ្រោះថ្នាក់នោះនាងបើកឡានកុងទ័រជាង៦០ ហើយការខូចរថយន្ដនោះអាចជួលជុសបាន សំខាន់ពេលនេះនាងនឹងអ្នករួមដំណើរទាំងអស់សុទ្ធតែនៅមានជីវិតដែលអាចចាប់ផ្ដើមសារជាថ្មីវិញបាន។ស៊ីវឡាម ចាត់ទុកថាការរួចជីវិតនាងនិងអ្នករួមដំណើរក្នុងឡានទាំងអស់ គឺសំណាង១ ក្នុង១លានគ្រោះថ្នាក់។

គួរបញ្ជាក់ថាគីម ស៊ីវឡាម និងអ្នករួមការងារបានធ្វើតំណើរតាមរថយន្ដPrius របស់នាងទៅធ្វើការងារសិល្បៈ មួយនៅខេត្តកំពង់ឆ្នាំង ហើយក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នោះមកនាងបានទៅថតកម្មវិធីនោះជាធម្មតា បើទោះជាខ្លួននៅមានអាការៈឈឺ និងជាំសាច់ផ្នែកខ្លះក្ដី ក៍នាងថាបើនៅផ្ទះគឺរឹតតែតុកស៊ិកទៀតជាមិនខាន អីចឹងមានតែបន្ដធ្វើការងារនោះឲ្យចប់រួចរាល់។គេឃើញតារារួមអាជីពបានព្រឺសាច់ជំនួសស៊ីវឡាម ព្រោះថាបើពិនិត្យលើស្ថានភាពរថយន្ដរបស់នាងនោះគេសឹងតែមិនជឿថាអ្នកបើកបរ និងជិះឡានជាមួយគ្នានៅមានជីវិតឡើយ ។

 គេកត់សម្គាល់ថាគីម ស៊ីវឡាម ធ្លាប់សម្ដែងភាពយន្ដ MV និងជាអ្នកលើកស្លាកទឹកការប្រកួតកីឡារប្រដាល់តាមស្ថានីយ៍មួយចំនួនផងដែរ ។ជាញឹកញាប់តារាស៊ិចស៊ីរូបនេះតែងតែត្រូវបានប្រុសមានលុយតាមញ៉ែតាប៉ែសឹងរាល់ថ្ងៃ ប៉ុន្ដែនាងធ្លាប់បានបកអា​ក្រាត​ពួកគេតាមរយៈការផុសនៅលើហ្វេសបុកជាសាធារណៈផងដែរ ។

 ក្រោយគីម ស៊ីវឡាម រួចផុតពីគ្រោះថ្នាក់ដល់ជីវិតក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ដ៍ញាក់សាច់នេះមកគេឃើញតារារួមអាជីពមួយចំនួនបានជម្រុញឲ្យនាងទៅស្រោចទឹករំដោះគ្រោះ​ផងដែរ តែស៊ីវឡាម មិនទាន់រៀបគម្រោងថានាងគួរតែទៅស្រោចទឹកប៉ុន្មានវត្តដើម្បីកុំឲ្យហេតុការណ៍អាក្រក់នេះប៉ះលើជីវិតនាងទៀតទេ ៕

RELATED ARTICLES