ភ្នំពេញៈ «ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២» ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃព្រឹកទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចូលរួមពីលោកជំទាវ សុមេធ សុមនា រដ្ឋលេខាធីការក្រសួងពាណិជ្ជកម្ម តំ ណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា វិនិយោគិន និងធុរជនមកពីប្រទេសចិន ដើម្បីដាក់បង្ហាញផលិតផលដែលមានគុណភាពជាច្រើនប្រភេទ រាប់ពីសម្ភារៈបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ដ គ្រឿងវាយនភណ្ឌ សម្ភារប្រើប្រាស់ក្នុងគេហដ្ឋាន រហូតដល់ទំនិញប្រើប្រាស់ទូទៅ ដោយមានអ្នកប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិយោគនានា ផងដែរ។




លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក អ្នករឿបចំកម្មវិធី«ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២»ឆ្នាំ២០២៦ បានឲ្យដឹងថាបច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅកម្ពុជា ។លោកបណ្ឌិតក៏បានបញ្ជាក់ថា៖ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៥,៣៨ ពាន់លានដុល្លារអាមេរិក ដែលមានការ កើនឡើងប្រមាណ ២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។ កំណើននេះសម្រេចទៅបានតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន CCFTA, ACFTA និង RCEP ដែលផ្ដល់ឱកាសឱ្យផលិតផលកម្ពុជាអាចជ្រៀតចូលទៅក្នុងទីផ្សារចិនដែលមានអ្នកប្រើប្រាស់រហូតដល់ ១,៤ ប៊ីលាននាក់ ។

ការរៀបចំពិព័រណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនសមត្ថភាពសហគ្រាសក្នុងស្រុក ការបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងការស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាលើឆាកអន្តរជាតិ ។

លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធីការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាបច្ចុប្បន្នសាធារណរដ្ឋប្រជាមានិតចិនឈរលំដាប់ទីមួយ ជាអ្នកវិនិយោគធំជាងគេ និងជាដៃគូពាណិជ្ជកម្មដ៍មានសក្ដានុពលរបស់កម្ពុជា ។ទំហ៊ុំពាណិជ្ជកម្មទ្វេភាគី និងលំហូវិនិយោគផ្ទាល់ពីប្រទេសចិន (FDI) មកកម្ពុជាមានការកើនឡើងជាប្រចាំដោយគ្របដណ្ដប់លើវិស័យគន្លះៗជាច្រើនដូចជាឧសហ្សារហកម្មកាត់ដេរ កសិ-ឧស្សាហកម្ម សេដ្ឋារចនា សម្ព័ន្ធ ថាមពលទេសចរណ៍ និងសេវាកម្មហិញ្ញវត្ថុ ។សន្ទុះកំណើនដ៍រឹងមាំនេះត្រូវបានជម្រុញបន្ថែម តាមរយៈយន្ដការនៃការអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជាចិន (CCFTA) .កិចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានបើកផ្លូវឲ្យកម្ពុជាទទួលបានអត្រាពន្ធគយអនុគ្រោះលើមុខទំនិញជាច្រើនពាន់ប្រភេទ ក្នុងការនាំចូលទៅកាន់ទីផ្សារដ៍ធំសម្បើមរបស់ចិន ។ជាក់ស្ដែងទំហ៊ុំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៥ កន្លងទៅនេះសម្រេចបាន១៩,៧៣ ពាន់លានដុល្លារអាមេរិក (បើប្រៀបធៀប និងឆ្នាំ២០២៤ ដែលមានទំហ៊ុំជាង១៥ ពាន់លានដុល្លារអាមេរិក ពោលគឺកំណើនដ៍គួរឲ្យកត់សម្គាល់ដល់ទៅ២៩,៩% ។ដោយ ឡែកគិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៦ នេះ ទំហ៊ុំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន៩,៣៨ ពាន់លានដុល្លារអាមេ រិក រួចជាស្រេច ដែលមានការកើនឡើងប្រមាណ២៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។

គួរបញ្ជាក់ថាពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់២១ខែមិថុនា ឆ្នាំ២០២៦ ដែលព្រឹត្តិការណ៍នេះរៀបចំនៅទីតាំងសាលតាំងពិព័រណកោះពេជ្រ រាជធានីភ្នំពេញ៕




