Friday, June 19, 2026
Homeសង្គម និងជីវិតចាប់សាច់សត្វព្រៃ ៦០គីឡូ លក់នៅផ្សារសាមគ្គី

ចាប់សាច់សត្វព្រៃ ៦០គីឡូ លក់នៅផ្សារសាមគ្គី

ខេត្តស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសសត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានរកឃើញនិងដកហូតសាច់សត្វព្រៃ ចំនួន៣ប្រភេទ ដែលមានទម្ងន់សរុបប្រមាណ ៦០គីឡូក្រាម។

ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់និងបង្ក្រាបការជួញដូរ ដឹកជញ្ជូន និងលក់ដូរសត្វព្រៃ ខុស ច្បាប់ ស្របតាមច្បាប់ស្តីពីព្រៃឈើ និងការអភិរក្សជីវចម្រុះ។ បន្ទាប់ពីការដកហូត សាច់សត្វព្រៃទាំងអស់ ត្រូវបានយកទៅរក្សាទុកជាវត្ថុតាង និងចាត់ការតាមនីតិវិធី។

មន្ត្រីជំនាញ បានបញ្ជាក់ថា មុនពេលសមត្ថកិច្ចទៅដល់ទីតាំងបង្ក្រាប អ្នកលក់សាច់សត្វព្រៃបានដឹងខ្លួនមុន បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ។ មន្ត្រីជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការបរ បាញ់ ការដឹកជញ្ជូន ការជួញដូរ និងការបរិភោគសត្វព្រៃ ខុសច្បាប់ ដើម្បីរួមចំណែកអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

មន្ត្រីជំនាញ នឹងបន្តពង្រឹងការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងសត្វព្រៃ នៅតាមទីផ្សារ និងតំបន់គោលដៅនានា នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង៕

RELATED ARTICLES