Saturday, June 20, 2026
Homeនយោបាយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ឆ្លៀតជជែកគ្នាក្រៅផ្លូវការនៅរុស្ស៉ី ពីការដោះស្រាយបញ្ហាព្រំដែន

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ឆ្លៀតជជែកគ្នាក្រៅផ្លូវការនៅរុស្ស៉ី ពីការដោះស្រាយបញ្ហាព្រំដែន

ប្រទេសរុស្ស៉ី ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយឲ្យដឹងថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី សម្តេច បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយលោក អនុធិន ឆានវីរគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ ដោយសម្តេច បានលើកឡើងនូវចំណុចមួយចំនួន ពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ គឺ ៖ ១-កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំ ដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។២- ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ គឺសូមភាគីទាំងពីរ បន្តដោះស្រាយតាមរយៈយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជា មកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ចំណែកពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ។

សម្តេច ហ៊ុន ម៉ាណែត បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ថា «ខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួន ពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ៖

១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្ទ គឺសូមភាគីទាំងពីរ បន្តដោះស្រាយតាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។

៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជា មកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេ ភាគី ដែលមានស្រាប់ គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជា ជំរុញឲ្យភាគីថៃ រៀប ចំតែងតាំងប្រធាន JBC ថៃ និងជំរុញឲ្យចាប់ផ្តើមដំណើរការចុះវាស់វែងនិងខណ្ឌសីមាព្រំដែន ឲ្យបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួម ថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរ បានចុះហត្ថលេខា។

៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ ទី១៩ មិថុនា ២០២៦ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី លើទី៣៥ នៅទីក្រុងកាហ្សាន សហ ព័ន្ធរុស្ស៉ី៕ ខៀវទុំ

RELATED ARTICLES