ក្លឹប Leicester បានសម្រេចទទួលយកទឹកប្រាក់៦០លានផោន ស្មើនឹងជិត៨០លានដុល្លារ ពីក្លឹបមេឃខៀវ Man City។ កីឡាកររូបនេះ នឹងពិនិត្យសុខភាពឱ្យបានរួចរាល់ ក្នុងសប្តាហ៍នេះ។
នេះបើយោងតាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨។ ក្រោយពិនិត្យសុខភាពរួចរាល់នៅសប្តាហ៍នេះ កីឡាករ Mahrez នឹងត្រៀមខ្លួនចូលរួមហ្វឹកហាត់ជាមួយក្លឹប Man City នៅក្នុងពហុកីឡដ្ឋាន Etihad។
ក្លឹប Man City បានខកខានក្នុងការនាំយកកីឡាករ Mahrez ម្តងរួចមកហើយកាលពីឆ្នាំមុន ដោយសារតែក្លឹប Leicester បានកំណត់តម្លៃកីឡាករ Mahrez ជាង១០០លានដុល្លារ ធ្វើឱ្យក្លឹប Man City ដកថយវិញ។
កីឡាករសញ្ជាតិអាល់ហ្ស៊េរី គឺជាតួអង្គសំខាន់ដែលជួយឱ្យក្លឹប Leicester លើកពានអង់គ្លេស Premier League ឆ្នាំ២០១៦។
កីឡាករវ័យ២៧ឆ្នាំ បានចូលមកលេងឱ្យក្លឹប Leicester កាលពីឆ្នាំ២០១៤ ក្រោយផ្លាស់មកពីក្លឹបបាល់ទាត់បារាំង Le Havre។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៤២គ្រាប់ ក្នុងការបង្ហាញវត្តមាន១៥៨ប្រកួត៕