ភ្នំពេញ៖ តាមពាក្យបណ្តឹងរបស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាសមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ចុះទៅសាកសួរជនល្មើស ពេលនោះត្រូវជនល្មើសកាន់បុ័ងតោកាប់ក្បាលនិងដងខ្លួន បណ្តលឲ្យរងរបួសធ្ងន់ កើតហេតុកណ៍កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះឃិន ទិត្យ ចំណែកជនសង្ស័យ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

បើតាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ លោកឃិន ទិ និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរ សរុបចំនួន៣នាក់ បានទទួលពាក្យបណ្តឹងពីអ្នករត់កង់បីថា មានបញ្ហាជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅមុខផ្សារនាគមាស បាននាំគ្នាចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស ភ្លាម មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសស្ទុះកាន់កាំបិតមកកាប់ជនរងគ្រោះជាច្រើនកាំបិតតែម្តង រងរបួសធ្ងន់ ត្រង់ក្បាល និងដងខ្លួន។

ក្រោយកាប់ប្រហាររួច ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ៕