នៅវេលាមុននេះបន្តិច ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យបងប្អូនដែលរស់នៅតាមបណ្តោយទន្លេសេសាន ប្រុងប្រយ័ត្នចំពោះទឹកជំនន់ ដែលពេលនេះទឹកទន្លេបានហក់ឡើងខ្ពស់ លើសកម្រិតប្រកាសអាសន្ន។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា “គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន បានបន្តកើនឡើងដល់កម្ពស់៨,១០ម គឺលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ០,១០ ម ហើយ”។

ក្រសួងបានបន្តថា “ពេលនេះ ទឹកទន្លេបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួន នៅក្នុងស្រុកអណ្តូងមាស តាវែង វើនសៃ និងស្រុកអូរយ៉ាងដាវ” ៕
