Monday, November 10, 2025
Homeព័ត៌មានជាតិប្តីមកពីផឹក ចងកជាប់មាត់ទ្វារ ប្រពន្ធចេញបត់ជើងឃើញ ស្រែកផ្អើលភូមិ

ប្តីមកពីផឹក ចងកជាប់មាត់ទ្វារ ប្រពន្ធចេញបត់ជើងឃើញ ស្រែកផ្អើលភូមិ

ខេត្តរតនគិរី ៖ កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ មានករណីបុរសម្នាក់បានចងកសម្លាប់ខ្លួន ក្រោយត្រឡប់ពីភឹកសុីវិញ កើតហេតុនៅចំណុចភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។

ជនរងគ្រោះមានឈ្មោះ រចំ ណាក់ ភេទប្រុស អាយុ29ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសម្តីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា “កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ប្តីរបស់នាងបានទៅផឹកសុីក្នុងដីចម្ការរបស់ខ្លួនរហូតដល់ម៉ោង៩យប់ ទើបត្រឡប់មកផ្ទះវិញ នាងចាំប្តីបាត់ៗរហូតដល់ម៉ោង១២យប់ នាងបានឈឺបត់ជើង ងើយឡើងលើស្រាប់តែឃើញប្តីរបស់នាង ចងកនឹងខ្សែគោ ជាប់នឹងសសរមាត់ទ្វារ។ ភ្លាមៗនោះ នាងបានស្រែកឆោឡោហៅបងប្អូន អ្នកភូមិមកជួយ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ធ្វើកំណត់ហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យសាកសព បានបញ្ជាក់ថា ជនរងគ្រោះបានចងកសម្លាប់ខ្លួនប្រាកដមែន ហើយក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES