Monday, November 10, 2025
Homeព័ត៌មានជាតិស្ត្រីទើបសម្រាលកូន៣ខែ ខ្យល់គក្នុងបន្ទប់ទឹក ស្លាប់ចោលប្តីនិងកូន យ៉ាងអាណោចអាធ័ម

ស្ត្រីទើបសម្រាលកូន៣ខែ ខ្យល់គក្នុងបន្ទប់ទឹក ស្លាប់ចោលប្តីនិងកូន យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង០៨:៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិតាដោលទី២ ឃុំអំពៅព្រៃ ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីស្ត្រីកូនខ្ចី៣ខែ បានខ្យល់គស្លាប់ក្នុងបន្ទប់ទឹក ខណៈយកខោអាវទៅបោកគក ធ្វើឲ្យផ្អើលប្រជាពលរដ្ឋជិតខាងចោមរោមមើលច្រើនកុះករ។

នារីរងគ្រោះមានឈ្មោះ​អ៊ឹម ចាន់ទី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរនិស្សិត ទើបសម្រាលកូនបាន៣ខែ មានប្តីឈ្មោះលឹម ហ៊ន។

តាមការឲ្យដឹងពីប្តីនារីរងគ្រោះថា នៅវេលាម៉ោង៨និង៣០នាទី ប្រពន្ធរបស់ខ្លួនបានប្រមូលខោអាវទៅបោកក្នុងបន្ទប់ទឹក ខណៈដែលលោកកំពូងជួយមើលកូនក្រោមផ្ទះ ស្រាប់តែនៅវេលាម៉ោង៨និង៥០នាទី ឮសំឡេងប្រពន្ធស្រែកហៅឲ្យជួយ ភ្លាមៗនោះលោកក៏បានទុកកូនចោលលើគ្រែ រួចរត់សំដៅទៅបន្ទប់ទឹក ឃើញប្រពន្ធរបស់ខ្លួនមានសភាពទន់ដៃទន់ជើង រួចបីប្រពន្ធដាក់នៅលើគ្រែបានតែបន្តិច ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ហើយលោកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ រួចបានបង្កើតគណៈកម្មការពិនិត្យ រួមមាន កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាន និងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសព ហើយបានបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ហើយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។
ក្រោយពេលពិនិត្យរួច គណៈកម្មការបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES