ខេត្តស្ទឹងត្រែង ៖ នៅរសៀលនេះ អាជ្ញាធរឡាវ បានធ្វើការទំនាក់ទំនងមកកាន់នគរបាលការពារព្រំដែនកម្ពុជា អំពីការបាក់ទំនប់វារីអគ្គិសនី ដើម្បីផ្តល់ដំណឹងដល់ប្រជាពលដ្ឋដែលរស់នៅតាមដងទន្លេសេកុង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយឡាវ នឹងបើកទ្វារទឹកបង្ហូរចុះមក។

អាជ្ញាធរឡាវ បានផ្តល់ដំណឹងថា មូលហេតុដែលសម្រេចចិត្តបើកទ្វាររំដោះទឹកនោះ ដោយសារបាក់ទំនប់វារីអគ្គិសនីនៅក្នុងខេត្តអាតតាពឺ (ATTAPEU) កាលពីយប់ថ្ងៃច័ន្ទ ខែកក្កដា បណ្តាលឲ្យមនុស្សរាប់រនកា់បានស្លាប់ និងរាប់រយនាក់ទៀត កំពុងបាត់ខ្លួន ជន់លិចភូមិចំនួន៦ និងបានធ្វើឲ្យប្រជាជនជាង៦០០០នាក់ បាត់បង់ផ្ទះសម្បែង។

ការជូនដំណឹងនេះ អាជ្ញាធរឡាវ បានស្នើដល់កម្លាំអការពារព្រំដែនកម្ពុជា សូមជួយតាមដានមើលសាកសពប្រជាពលរដ្ឋខ្លួនអណ្តែតលើដងទន្លេ និងជួយប្រមូលទូក រួចទំនាក់ទំនងទៅអាជ្ញាធរឡាវ ខាងអាជ្ញាធរនឹងមកទទួលទៅវិញ៕
