Monday, November 10, 2025
Homeព័ត៌មានជាតិឃុំ៣នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទឹកហូរជន់លិចបណ្តើរៗហើយ ក្រោយឡាវ បើកបើកទ្វាររំដោះទឹក

ឃុំ៣នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទឹកហូរជន់លិចបណ្តើរៗហើយ ក្រោយឡាវ បើកបើកទ្វាររំដោះទឹក

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ ទឹកជំនន់បានហូរជន់លិចភូមិមួយចំនួនក្នុងស្រុកសៀមប៉ាវ ហើយ ក្រោយពីបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ។

តាមការឲ្យដឹងពីអាជ្ញាធរ ថា “ឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ទឹកកំពុងហូរចូល និងលិចបណ្តើរៗហើយនៅព្រឹកនេះ។ ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម) ផងដែរ។
បន្ទាប់ពីទឹកហូរចូលលិចឃុំខាងលើ អាជ្ញាធរខេត្តស្ទឹងត្រែង បានជម្លៀសប្រជាពលរដ្ឋភ្លាមៗ ទៅកាន់ទីទួលសុវត្ថិភាព។

គួរបញ្ជាក់ថា កាលពីរសៀលមិ្សលមិញនេះ អាជ្ញាធរឡាវ បានធ្វើការទំនាក់ទំនងមកកាន់នគរបាលការពារព្រំដែនកម្ពុជា អំពីការបាក់ទំនប់វារីអគ្គិសនី ដើម្បីផ្តល់ដំណឹងដល់ប្រជាពលដ្ឋដែលរស់នៅតាមដងទន្លេសេកុង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយឡាវ នឹងបើកទ្វារទឹកបង្ហូរចុះមក។

អាជ្ញាធរឡាវ បានផ្តល់ដំណឹងថា មូលហេតុដែលសម្រេចចិត្តបើកទ្វាររំដោះទឹកនោះ ដោយសារបាក់ទំនប់វារីអគ្គិសនីនៅក្នុងខេត្តអាតតាពឺ (ATTAPEU) កាលពីយប់ថ្ងៃច័ន្ទ ខែកក្កដា បណ្តាលឲ្យមនុស្សរាប់រនកា់បានស្លាប់ និងរាប់រយនាក់ទៀត កំពុងបាត់ខ្លួន ជន់លិចភូមិចំនួន៦ និងបានធ្វើឲ្យប្រជាជនជាង៦០០០នាក់ បាត់បង់ផ្ទះសម្បែង។

ការជូនដំណឹងនេះ អាជ្ញាធរឡាវ បានស្នើដល់កម្លាំអការពារព្រំដែនកម្ពុជា សូមជួយតាមដានមើលសាកសពប្រជាពលរដ្ឋខ្លួនអណ្តែតលើដងទន្លេ និងជួយប្រមូលទូក រួចទំនាក់ទំនងទៅអាជ្ញាធរឡាវ ខាងអាជ្ញាធរនឹងមកទទួលទៅវិញ៕

RELATED ARTICLES