Monday, November 10, 2025
Homeព័ត៌មានជាតិមិនដឹងបើកល្បឿនប៉ុន្មាន ធ្លុះចូលតែំម្តង

មិនដឹងបើកល្បឿនប៉ុន្មាន ធ្លុះចូលតែំម្តង

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ មានករណីឡានមួយគ្រឿង បើកបុករបងថ្ម ធ្លាយចូលដីឡូតិ៍ ស្ថិតនៅភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ជិតបន្ទាយកងរាជអាវុធហត្ថខេត្ត។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិន បើកបររថយន្តម៉ាកLexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-0720។

បើតាមការអះអាងពីប្រជាពលរដ្ឋរស់នៅក្បែរនោះថា គេបានឃើញបុរសម្នាក់ជាជនជាតិចិន បានបើករថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-0720 បើកបរយ៉ាងបរយ៉ាងលឿន ពេលមកដល់ជិតបន្ទាយកងរាជអាវុធហត្ថខេត្ត ក៏បានរេចង្កូតទៅបុករបងថ្មដីឡូតិ៍របស់គេមួយកន្លែង បាក់ធ្លុះចូលតែម្តង តែមិនបណ្តាលឲ្យរងរបួសនោះទេ។

ក្រោយកើតហេតុ ជនរងគ្រោះបានបើកទ្វារដើរចេញគេចខ្លួនបាត់ ទុករថយន្តចោលនៅកន្លែងកើតហេតុ៕

RELATED ARTICLES