ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានអះអាងថា ត្រូវកូនស្រីទាញដំបងសំពង បណ្តាលឱ្យបែកក្បាល និងរងរបួសជើងយ៉ាងធ្ងន់ រួចប្លន់យកលុយអស់ជាង៥ពាន់ដុល្លារ ធ្វើឱ្យគាត់ជាម្តាយកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងតាំងពីប៉ុស្តិ៍រដ្ឋបាល រហូតឡើងដល់តុលាការ គិតទៅអស់រយៈពេលជាង១ឆ្នាំគត់ នៅតែមិនទទួលបានលទ្ធផលអ្វីទាំងអស់ ទើបដាច់ចិត្តប្រកាសតាមសារព័ត៌មាន ស្នើឱ្យតុលាការពន្លឿនចំណាត់ការ ដើម្បីឱ្យគាត់ទទួលបានយុត្តិធម៌ក្នុងពេលឆាប់ៗ។

ស្ត្រីចំណាស់ដែលអះអាងថា ត្រូវកូនស្រីវ៉ៃប្លន់លុយជាង៥ពាន់ដុល្លារ មានឈ្មោះហ៊ូ សុខុម អាយុ៧៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយក្មួយស្រី នៅផ្ទះលេខ១០០ ផ្លូវលេខ១៤៤ ភូមិទី៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងមានស្រុកកំណើតនៅខេត្តកំពត។ ចំណែកកូនស្រីដែលទទួលរងការចោទប្រកាន់ មានឈ្មោះមាស ភារុណ អាយុ៤៤ឆ្នាំ មានលំនៅក្នុងបុរីទួលសង្កែ ច្រកទី៧ ស្ថិតក្នុងភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌឬស្សីកែវ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ភាគីស្ត្រីឈ្មោះមាស ភារុណ ដែលទទួលរងការចោទ ប្រកាន់ថាបានវាយប្លន់លុយពីម្តាយ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕


(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)