Sunday, November 9, 2025
Homeព័ត៌មានជាតិប្តីមកមិនទាន់ បានត្រឹមទួញយំឱបសពប្រពន្ធ ដោយក្តីសោកអាល័យជាទីបំផុត

ប្តីមកមិនទាន់ បានត្រឹមទួញយំឱបសពប្រពន្ធ ដោយក្តីសោកអាល័យជាទីបំផុត

ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបនឹងលាងចានរួច ដៃកំពុងសើម ក៏ទៅទាញទូដែក ស្រាប់តែអកុសល មិនដឹងជាឆ្លងចរន្តអគ្គិសនីចេញពីណា ក៏បណ្តាលឱ្យឆក់ស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ ជាហេតុធ្វើឱ្យបុរសជាប្តីរន្ធត់ចិត្តខ្លាំងពេក ដេកទួញយំឱបសពប្រពន្ធ មិនព្រមឱ្យអ្នកណាយកប្រពន្ធរបស់ខ្លួន ចេញឆ្ងាយពីខ្លួនឡើយ។

ហេតុការណ៍ដ៏រន្ធត់ប្រពន្ធឆក់ខ្សែភ្លើងស្លាប់ចោលប្តីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ៧ ផ្លូវបេតុង ក្រុមទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សាកសពស្ត្រីរងគ្រោះ មានឈ្មោះយឿន ឆៃគា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះលេខ៧ ផ្លូវបេតុង ក្រុមទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសឈ្មោះអ៊ឹម វណ្ណដា ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចូលទៅលាងចានឆ្នាំងរួចហើយ បានមករកទាញទូដែក។ ពេលនោះស្ត្រីរងគ្រោះក៏បានហៅប្តីឱ្យជួយទាញទូដែកដែរ តែប្តីមិនបានមកទាន់ផង ស្រាប់តែស្ត្រីរងគ្រោះជាប្រពន្ធបានទាញទូដែកតែម្នាក់ឯង បណ្តាលឱ្យប៉ះនឹងចរន្តអគ្គិសនី ធ្វើឱ្យឆ្លងចរន្តឆក់ស្ត្រីរងគ្រោះដួល។

បុរសជាប្តីបន្តថា លុះក្រោយមក ពេលដែលគាត់ចូលមកដល់ ក៏ស្រាប់តែប្រទះឃើញប្រពន្ធដេកដួលស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។

តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេស និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន និងក្រុមពិនិត្យកោសល្យវិច័យរបស់ស្នងការ នគរបាលរាជធានីភ្នំពេញ ឃើញថា ជនរងគ្រោះពិជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន។ ក្រោយពិនិត្យរួច សមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

អ្វីដែលជារឿងគួរឱ្យសោកសង្រេងនោះ គឺក្រោយពីដឹងថា ប្រពន្ធរបស់ខ្លួនបានបាត់បង់ជីវិត បុរសជាប្តីបានទៅដេកឱបសពប្រពន្ធ ទួញយំ ដោយក្តីសោកអាល័យជាទីបំផុត៕

RELATED ARTICLES