ខេត្តបន្ទាយមានជ័យ ៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ ឆ្លៀងពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភកូនស្រីដែលទើបនឹងមានអាយុ១០ឆ្នាំ រហូតដល់ទៅ៣ដង ទីបំផុត បែកធ្លាយរឿងរ៉ាវ ត្រូវប្រពន្ធដាក់ពាក្យបណ្តឹង ស្រាប់តែប្តីកំហូចប្រកែកថា មិនបានស៊ីជម្រៅនោះទេ ព្រោះរូបគេគ្រាន់តែយកប្រដាប់ភេទរបស់ខ្លួនទៅញល់ប្រដាប់ភេទកូនស្រីលេងប៉ុណ្ណោះ។
ករណីឪចុងចាប់រំលោភកូនស្រីវ័យ១០ឆ្នាំនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ ជួល ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លុះរឿងរ៉ាវបែកធ្លាយ ត្រូវប្រពន្ធដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះ ឃាត់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យជាឪពុកចុងដែលចាប់រំលោភកូនស្រីរបស់ខ្លួន មានឈ្មោះស៊ិត សុឃឿន អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ មានប្រពន្ធ ឈ្មោះខុម សុខឃាន អាយុ២៩ឆ្នាំ មុខរបររើសអេតចាយ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១០ឆ្នាំប៉ុណ្ណោះ។ ក្រុមគ្រួសារខាងលើនេះ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស៊ិត សុឃឿន បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈ កូនស្រីចុងនោះប្រាកដមែន តែមិនបានស៊ីជម្រៅទេ ដោយរូបគេគ្រាន់តែបានយកប្រដាប់ភេទរបស់ខ្លួនទៅអូស និងញល់លើប្រដាប់ភេទកូនស្រីអាយុ១០ឆ្នាំ នោះលេងតែប៉ុណ្ណោះ។
យោងតាមពាក្យបណ្តឹង និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
