Sunday, November 9, 2025
Homeព័ត៌មានជាតិធ្វើការសុខៗ ដើរចង្អុលមុខគេឯង ដួលសន្លប់២៩នាក់

ធ្វើការសុខៗ ដើរចង្អុលមុខគេឯង ដួលសន្លប់២៩នាក់

ខេត្តកំពង់ស្ពឺ ៖ កម្មការិនីជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពីឃើញកម្មការិនីម្នាក់ ដែលត្រូវគេអះអាងថា មានបារមីចូលសណ្ធិត ដើរចង្អុលមុខគេគ្រប់គ្នាពេញរោងចក្រ ជាហេតុធ្វើឱ្យកម្មការិនីមានការភ័យតក់ស្លុត ដួលសន្លប់រហូតដល់២៩នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង  កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចរោងចក្រកាត់ដេរ យីហោ សាព្រីណា មានទីតាំងស្ថិតនៅឃុំសំបូរ ស្រុកសំរោងទង។

កម្មការិនីដែលត្រូវគេអះអាងថា មានបារមីចូលសណ្ធិត នាំឱ្យដើរចង្អុលមុខគេឯងពេញរោងចក្រនេះ មានឈ្មោះគង់ ស្រីវិន ជាកម្មការិនីរោងចក្រ សាព្រីណា ផ្នែកពិនិត្យ បម្រើការក្នុងក្រុម២ នៃអគារ១។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមកម្មករ-កម្មការិនីទាំងអស់បាននាំគ្នាចូលទៅបំពេញការងារ រៀងៗខ្លួន រហូតមកដល់វេលាម៉ោងកើតហេតុ ក៏ស្រាប់តែមានកម្មការិនីម្នាកត្រូវបារមីចូលសន្ធិត ដើរចង្អុលមុខគេឯងពេញរោងចក្រ និងស្រែកខ្លាំងៗ ដោយភាសាអ្វីមិនដឹងស្តាប់មិនបាន ជាហេតុធ្វើឱ្យកម្មការិនីដែលបំពេញការងារក្បែរៗនោះ ពិសេសអ្នកដែលត្រូវកម្មការិនីខាងលើ ចង្អុលមុខ ភ័យតក់ស្លុត ដួលសន្លប់ជាបន្តបន្ទាប់ ដល់ទៅ២៩នាក់តែម្តង។

 

ដោយឡែកចំពោះកម្មការិនីរងគ្រោះ បានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត មាន២១នាក់ ធូរស្រាលនិងសម្ភពព្យាបាលថ្នល់ទទឹង ៨នាក់ធូរស្រាល៕

RELATED ARTICLES