Sunday, November 9, 2025
Homeព័ត៌មានជាតិជនជាតិចិន ចាក់បង្ហូរសំរាមតាមទឹក ធ្វើការសុំទោសជាសាធារណៈចំពោះទអ្វើរបស់ខ្លួន

ជនជាតិចិន ចាក់បង្ហូរសំរាមតាមទឹក ធ្វើការសុំទោសជាសាធារណៈចំពោះទអ្វើរបស់ខ្លួន

ខេត្តព្រះសីហនុ ៖ ក្រោយពីបែកធ្លាយវីដេអូជនជាតិចិន ចាក់សំរាមបង្ហូរតាមទឹក នៅតាមបណ្តោយផ្លូវសាកលវិទ្យល័យ​ UME ស្ថិតក្នុងសង្កាត់៤​ ត្រូវរងការិះគន់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៣ ខែសីហា មន្ទីរបរិស្ថានខេត្តព្រះសីហនុ​ និងមន្ត្រីសាលាខេត្តព្រះសីហនុ បានហៅជនជាតិចិនរូបនោះ មកធ្វើការព្រមាន ផាកវិន័យ និងធ្វើកិច្ចសន្យា។

បុរសជនជាតិចិន មានឈ្មោះ WANG MU QUNG បម្រើការងារជាចុងភៅ ក្នុងកាសុីណូ​ New Golden Wealth ។

ជនជាតិរូបនោះ បានធ្វើការសូមទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា​ ចំពោះទង្វើមិនចូលរួមក្នុងកិច្ចគាំពារបរិស្ថានរបស់ខ្លួន និងបានធ្វើការសូមទោសជាសាធារណៈដោយលាយលក្ខណ៍អក្ស​រ ទទួលស្គាល់នូវកំហុសរបស់ខ្លួន​ និងសូមកុំឱ្យបុគ្គល​ ឬកន្លែងប្រកបអាជីវកម្មតូច​ធំផ្សេងទៀត​ កុំយកតម្រាប់តាមខ្លួន។

 

ក្រោយបានធ្វើការអប់រំ ផាកពិន័យ និងណែនាំរួច សមត្ថកិច្ចបានឲ្យជនជាតិចិនរូបនោះត្រឡប់ទៅលំនៅដ្ឋានវិញ៕

RELATED ARTICLES