ភ្នំពេញ ៖ បុរសម្នាក់បានទៅចូលរួមហូបចុកជុំបងប្អូនរហូតដល់ស្រវឹង ក៏ត្រឡប់មកដេកនៅបន្ទប់ជួលរបស់ខ្លួនវិញ លុះព្រឹកឡើង មិនឃើញក្រោកចេញទៅធ្វើការដូចសព្វដងសោះ លុះប្អូនស្រីខលរក ក៏មិនលើក ទើបនឹកឆ្ងល់នាំគ្នាទៅមើល ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ៣ ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ មានឈ្មោះឆៃ រ៉ា អាយុ២៦ឆ្នាំ មុខរបររៀនភាសាកូរ៉េ និងធ្វើការសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕