Sunday, November 9, 2025
Homeព័ត៌មានជាតិសន្តិសុខត្រឡប់មកពីទិញបាយឆាហូប វ៉ាក់អឺក៏ជួបរឿងបែបនេះ

សន្តិសុខត្រឡប់មកពីទិញបាយឆាហូប វ៉ាក់អឺក៏ជួបរឿងបែបនេះ

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD-3918 ចេញពីផ្ទះ បំណងទៅទិញបាយឆាហូប លុះទិញបានហើយ ត្រឡប់មកផ្ទះវិញ ក៏វ៉ាក់អឺជាមួយនឹងរថយន្ត១គ្រឿង មិនចាំម៉ាក ទើបធ្វើឱ្យបុរសរងគ្រោះចាប់ហ្វ្រាំងបង្ខំពេក បណ្តាលឱ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសាលារៀនបឹងត្របែកខាងត្បូង តាមបណ្តោយផ្លូវ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

បុរសរងគ្រោះ មានឈ្មោះរុង សុខពៅ អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ មានលំភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ជួយហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដែរ តែជាអកុសល ជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ភ្លាមៗនោះក្រុមគ្រួសារបានដឹកសាកសពជនរងគ្រោះមកផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES