Sunday, November 9, 2025
Homeព័ត៌មានជាតិទាំង២នាក់បងប្អូន ផឹកសុីរួចត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញដេកស្លាប់ ឈាមហូរជោគអង្រឹង

ទាំង២នាក់បងប្អូន ផឹកសុីរួចត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញដេកស្លាប់ ឈាមហូរជោគអង្រឹង

ខេត្តក្រចេះ ៖ យុវជន២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានទៅជួបជុំផឹកស៊ីជាមួយមនុស្សមួយក្រុម រហូតដល់ស្រវឹងធ្លាក់ភ្នែក និងបានកើតមានទំនាស់ពាក្យសម្តីតឹង សរសៃកដាក់គ្នាមួយប៉្រាវជាមួយអ្នករួមវង់ផឹក ប៉ុន្តែមិនក្លាយជាអំពើហិង្សាវាយតប់គ្នានោះទេ បន្ទាប់មកក៏នាំបងប្អូនត្រឡប់ទៅផ្ទះដេកវិញទៅ ស្រាប់តែក្រោយមកក៏ត្រូវបានគេប្រទះឃើញបងប្អូនប្រុសទាំង២នាក់ ដេកស្លាប់ក្នុងអង្រឹង ដោយមានស្នាមកាប់ចិញ្ច្រាំសុសពេញខ្លួន តាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះចម្ការមួយកន្លែង ស្ថិតនៅតំបន់ដាច់ស្រយាលចំណុចព្រៃចម្ការ ក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ ប៉ុន្តែដោយសារតែទីតាំងកើតហេតុ ស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំងពេក ហេតុនេះទើបសមត្ថកិច្ចទទួលបានដំណឹងយឺតយ៉ាវបន្តិច។

យុវជន២នាក់បងប្អូនបង្កើត ដែលត្រូវឃាតករកាប់សម្លាប់ចិញ្ច្រាំនឹងពូថៅសុសពេញខ្លួន រួមមាន ទី១-ឈ្មោះភឿន ផាន អាយុ២២ឆ្នាំ ត្រូវជាបង និងទី២-ឈ្មោះភឿន ជា អាយុ១៩ឆ្នាំ ត្រូវជាប្អូន។ ជនរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើត មានស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំ តែបានមកស្នាក់នៅធ្វើចម្ការនៅចំណុចភូមិសាស្ត្រកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ មិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណនៅឡើយ។

ជុំវិញករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ កម្លាំងជំនាញ កំពុងបើកប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីឈានដល់ការចាប់ខ្លួនជនជាឃាតករនាំយកមកផ្តន្ទាទោសតាមចាប់៕

RELATED ARTICLES