Sunday, November 9, 2025
Homeព័ត៌មានជាតិវ៉ៃគ្នាប្រាវ ម្ខាងបែកមាត់ពកថ្ងាស ម្ខាងរយះដៃ ប៉ូលិសឃាត់ខ្លួនទាំង២

វ៉ៃគ្នាប្រាវ ម្ខាងបែកមាត់ពកថ្ងាស ម្ខាងរយះដៃ ប៉ូលិសឃាត់ខ្លួនទាំង២

ភ្នំពេញ ៖ បុរស២នាក់ បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតឈានដល់ផ្ទុះជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យភាគីម្ខាងរងរបួសបែកមាត់ និងពកថ្ងាស ចំណែកភាគីម្ខាងទៀត រងរបួសរយះដៃ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះនាំខ្លួន ភាគីទាំង២ ទៅសួរនាំ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះកំពុងសាងសង់មួយកន្លែង តាមផ្លូវលំ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ភាគីទី១-ឈ្មោះអ៊ូ សីហា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ ស្នាក់នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (របួសដាច់សាច់ដៃខាងស្តាំ)។ ចំណែកភាគីទី២-ឈ្មោះឈុំ ឆន់ ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិគីឡូម៉ែត្រលេខ៩ សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ (របួសថ្ងាសចំហៀងខាងស្តាំ រលាតដាច់ស្បែក ពកហើមថ្ងាស និងរបួសលើបបូរមាត់)។

លោកអធិការ បន្តថា  នៅមុនពេលកើតហេតុ ភាគីទី១ កំពុងនៅសាងសង់ផ្ទះ ក្នុងការដ្ឋានសំណង់ចំណុចកើតហេតុខាងលើ ស្រាប់ភាគី ទី២ បានមកចោទភាគីទី១ថា បានប្រើកូនជាងរបស់ខ្លួនទៅយកសម្ភារៈសំណង់នៅផ្ទះខ្លួន (ភាគីទី២) ដែលភាគីទី១ សាងសង់មិនទាន់រួច មកធ្វើផ្ទះឱ្យអ្នកផ្សេង ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីគ្នា រហូតដល់ប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យមានរបួសទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុដើម្បីអន្តរាគមន៍ និងបាននាំខ្លួនភាគីទាំង២ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ភាគីជម្លោះទាំងសងខាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES