ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានបាត់ខ្លួនចេញពីផ្ទះ អស់រយៈពេលជាង១០ថ្ងៃមកហើយ ទោះជាក្រុមគ្រួសារតាមស្វែងរកសព្វកន្លែងយ៉ាងណា នៅតែមិនមានដំណឹង ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ ខ្លាចកូនស្រីត្រូវមនុស្សមិនល្អ បោកបញ្ឆោតយកទៅធ្វើបាប ក៏ប្រកាសតាមរកកូនស្រី ឱ្យវិលត្រឡប់មកផ្ទះវិញ។

នារីរូបស្រស់ដែលបាត់ខ្លួនចេញពីផ្ទះអស់រយៈពេលជាង១០ថ្ងៃដោយគ្មានដំណឹង មានឈ្មោះផៃ សុភ័ស អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិទួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ យុវតីរូបនេះបានបាត់ចេញពីផ្ទះតាំងពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨។

ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ពួកគាត់ជាក្រុមគ្រួសារ តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០៧០ ២៣ ១០ ១០ និង០១២ ២៣ ១០ ១០៕