កីឡាករខ្សែការពារ Kimpembe សមាជិកក្រុមជម្រើសជាតិបារាំង ដែលបានលើកពានបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល២ឆ្នាំបន្ថែមទៀត ស្នាក់នៅជាមួយក្លឹបនេះ រហូតដល់ឆ្នាំ២០២៣។
ការបន្តកុងត្រាថ្មីនេះ បានកើតឡើងតែមួយថ្ងៃ បន្ទាប់ពីក្លឹប Paris SG ប្រកាសនាំចូលកីឡាករជម្រើសជាតិអាល្លឺម៉ង់ Thilo Kehrer ក្នុងតម្លៃជាង៤២លានដុល្លារ។

ក្រោយចុះហត្ថលេខាបន្តកុងត្រាថ្មី Kimpembe បាននិយាយថា “ខ្ញុំមានសំណាងណាស់ដែលបានពាក់អាវក្លឹប Paris SG បន្តទៀត។
Kimpembe បានបន្តទៀតថា ទោះបីខ្ញុំមានអាយុក្មេង តែបទពិសោធន៍នៅលើវាលស្មៅរបស់ខ្ញុំ មិនមែនក្មេងទេ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្លឹបសម្រាប់រដូវកាលថ្មីនេះ។
កីឡាករវ័យ២៣ឆ្នាំ ដែលបង្ហាញវត្តមានឱ្យក្លឹប Paris SG ៧៦ប្រកួត កំពុងប្រកួតប្រជែងយកទីតាំងឈរជើងនៅលើសមរភូមិវាលស្មៅ ជាមួយនឹងកីឡាករ២រូប មកពីប្រេស៊ីល គឺកីឡាករ Thiago Silva និង Marquinhos សម្រាប់រដូវកាលថ្មីនេះ។

កីឡាករ Marquinhos ធ្លាប់បង្ហាញវត្តមានឱ្យបានចំនួន៥០ប្រកួត តែមិនទាន់រកគ្រាប់បាល់បញ្ចូលទីបាននោះទេ៕