Sunday, November 9, 2025
Homeព័ត៌មានជាតិគ្រប់គ្នាភ្ញាក់ផ្អើល ស្ត្រីម្នាក់អង្គុយលើពូក ចងកស្លាប់

គ្រប់គ្នាភ្ញាក់ផ្អើល ស្ត្រីម្នាក់អង្គុយលើពូក ចងកស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលស្ត្រីម្នាក់នេះ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ប៉ុន្តែអ្វីដែលជាចំណុចភ្ញាក់ផ្អើលនៅត្រង់ថា ស្ត្រីរងគ្រោះបានអង្គុយនៅលើពូក ចងកជាប់នឹងចង្រឹងបង្អូច ដែលមានកំពស់ត្រឹមតែ១ម៉ែត្រប៉ុណ្ណោះ។

ករណីស្ត្រីអង្គុយលើពូកចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមុខវិមានរៀម ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ស្ត្រីដែលចងកធ្វើអ្វត្តឃាតខាងលើនេះ មានឈ្មោះហេង សេងហុង អាយុ៥១ឆ្នាំ មានលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃបានមកជួលបន្ទប់កើតហេតុខាងលើ ស្នាក់នៅបានរយៈពេលជាង១ខែមកហើយ។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីដឹកទៅកាន់ស្រុកកំណើតឯខេត្តបាត់ដំបង រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES