Sunday, November 9, 2025
Homeព័ត៌មានជាតិបងប្អូនបង្កើត២នាក់ រងគ្រោះព្រោះប្រុសស្ទាវឡើងក ក្រោយមើលរឿងសិច

បងប្អូនបង្កើត២នាក់ រងគ្រោះព្រោះប្រុសស្ទាវឡើងក ក្រោយមើលរឿងសិច

ខេត្តបាត់ដំបង ៖ យុវជនឈាមរាវល្មោភកាមម្នាក់ ឧស្សាហ៍លួចមើលរឿងអាសអាភាស (រឿងសិច) តាមរយៈទូរស័ព្ទដៃខ្លាំងណាស់ លុះយូរទៅ ក៏បែកគំនិតចង់សាកស្បង ទើបលួងលោមក្មេងស្រី២នាក់ ជាបងប្អូនបង្កើតនឹងគ្នា ចូលទៅក្នុងព្រៃស្ងាត់ចាប់រំលោភជាបន្តបន្ទាប់ រហូតដល់បានសម្រេច លុះក្មេងស្រីទម្លាយរឿងរ៉ាវប្រាប់ម្តាយ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនល្មោភកាមនាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវវក់នឹងរឿងសិចតាមទូរស័ព្ទ រហូតដល់បែកគំនិតចាប់រំលោភក្មេងស្រី២នាក់បងប្អូន រហូតដល់បានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានភ្លាមៗ។

យុវជនល្មោភកាម ដែលចាប់រំលោភក្មេងស្រី២នាក់បងប្អូនជាអនីតិជន មានឈ្មោះឌី ជា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ បងប្អូនរួមមាន ទី១- ឈ្មោះប.ស.ល អាយុ១១ឆ្នាំ (ជាបងស្រី) និងទី២- ឈ្មោះប.ស.ឡ អាយុ៦ឆ្នាំ (ជាប្អូនស្រី)។ ក្មេងស្រីទាំង២នាក់បងប្អូន មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឌី ជា បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលក្មេងស្រីរងគ្រោះចោទប្រកាន់ មែន។

ជនសង្ស័យល្មោភកាមរូបនេះ បានបន្តសារភាពថា ដំបូងឡើយ រូបគេឧស្សាហ៍លួចមើលរឿងសិចតាមទូរស័ព្ទដៃខ្លាំងណាស់ រហូតដល់មើលយូរៗទៅ ក៏មានចិត្តចង់សាកល្បង ទើបឃើញឱកាសស្ងាត់ល្អ ក៏លួងលោមក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន ចូលទៅក្នុងព្រៃ រួចចាប់រំលោភតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES