Sunday, November 9, 2025
Homeព័ត៌មានជាតិព្យាយាមទាល់តែសម្រេច ប្រើឡាមផង ចងកផង

ព្យាយាមទាល់តែសម្រេច ប្រើឡាមផង ចងកផង

ខេត្តកំពង់ធំ ៖ បុរសម្នាក់ ព្រោះតែចូលចិត្តផឹកស្រាជាប់ជាប្រចាំ ក៏ធ្វើឱ្យក្តៅខួរ កើតមានជំងឺសរសៃប្រសាទ លែងអាចគ្រប់គ្រងសតិស្មារតីខ្លួនឯងបាន ចេះតែប៉ុនប៉ងយកផ្លែឡាមកអារកសម្លាប់ខ្លួន តែមិនស្លាប់ លុះលើកទី៣ ឆ្លៀតពេលដែលប្រពន្ធភ្លេចខ្លួន បុរសរូបនេះក៏ឡើងទៅសម្ងំចងកសម្លាប់ខ្លួននៅលើផ្ទះ រហូតដល់សម្រេចបំណង។

ករណីបុរសប្រមឹកស្រា ចងកសម្លាប់ខ្លួនចោលប្រពន្ធកូននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក។

បុរសគិតិខ្លីចងកធ្វើអត្តឃាត មានឈ្មោះអ៊ុក សៀង អាយុ២៩ឆ្នាំ មុខរបរកសិករ ជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ ដោយសារផឹកស្រាច្រើនពេក មានប្រពន្ធឈ្មោះអៀប ឃន អាយុ២៧ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលក្រយា លោកមេភូមិ និងក្រុមគ្រួសារសព បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពមានស្នាមទ្រុត នៅត្រង់បំពង់ក ចំណែកនៅលើដងខ្លួន និងអវៈយវៈ ពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះ ផឹកស្រាស្រវឹងខ្លាំងរហូតដល់លែងអាចគ្រប់គ្រងស្មារតីខ្លួនឯងបាន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES