Sunday, November 9, 2025
Homeព័ត៌មានជាតិជំងឺក្រពះព្យាបាលមិនជា ត្អូញប្រាប់ម្តាយថា "លែងចង់រស់ទៀតហើយ"

ជំងឺក្រពះព្យាបាលមិនជា ត្អូញប្រាប់ម្តាយថា “លែងចង់រស់ទៀតហើយ”

ខេត្តកណ្តាល ៖ យុវជនម្នាក់ ដោយសារតែកើតមានជំងឺក្រពះពោះវៀនប្រចាំកាយ ព្យាបាលមិនជា និងចេះតែធ្វើទុក្ខជាប់ជាប្រចាំ រហូតដល់ទ្រាំទ្រលែងបាន ក៏ត្អូញប្រាប់ម្តាយថា លំបាកក្នុងខ្លួនណាស់ លែងចង់រស់ទៀតហើយ ស្រាប់តែមិនបានប៉ុន្មាន ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង។

យុវជនជនរងគ្រោះ ដែលចងកធ្វើអត្តឃាត មានឈ្មោះស៊្រន មូល អាយុ២៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ លោកមេឃុំ មេភូមិ បានចុះពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែនីឡុងពណ៌ស តជាមួយក្រមាពណ៌សលាយឈាមជ្រូកខ្មៅ ចងកជាប់នឹងរនងផ្ទះ បណ្តាលឱ្យស្លាប់។

សាកសពជនរងេគ្រាះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES