Sunday, November 9, 2025
Homeព័ត៌មានជាតិដើរប្រាប់អ្នកភូមិតូចចិត្តរឿងកូន ចងកស្លាប់ក្នុងទ្រុងជ្រូក

ដើរប្រាប់អ្នកភូមិតូចចិត្តរឿងកូន ចងកស្លាប់ក្នុងទ្រុងជ្រូក

ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងរឿងស្តីប្រដៅកូនចៅមិនស្តាប់តាមបង្គាប់ ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងទ្រុងជ្រូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិដូនទ្រីទី១ ឃុំរលាំងគ្រើល ស្រុកសំរោងទង។

បុរសចំណាស់ដែលចងកធ្វើអត្តឃាត ព្រោះតែខឹងរឿងប្រដៅកូនមិនស្តាប់ មានឈ្មោះមូល អោក អាយុ៧៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ជនរងគ្រោះធ្លាប់បានដើរប្រាប់គេឯងក្នុងភូមិថា គាត់ពិតជាតូចចិត្តខ្លាំងណាស់ នៅក្នុងភូមិត្រូវបានគេគោរពស្រលាញ់រាប់អានគ្រប់គ្នា និយាយស្តីអប់រំទូន្មានអ្នកណា ក៏គេស្តាប់តាមដែរ តែលើកលែងអីតែកូនចៅខ្លួនឯង ទោះជាអប់រំប្រៀនប្រដៅយ៉ាងណា ក៏ពួកគេមិនព្រមយកត្រចៀកស្តាប់សោះ ទើបធ្វើឱ្យគាត់តូចចិត្តខ្លាំងណាស់ ចង់តែស្លាប់ឱ្យផុតនោះទេ។ យ៉ាងណា អ្នកស្រុកភូមិ ក៏បាននាំគ្នាជួយនិយាយលើកទឹកចិត្តជនរងគ្រោះដែរ ហើយក៏មិននឹកស្មានដល់សោះថា ជនរងគ្រោះពិតជាមានគំនិតខ្លីបែបនេះសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួច ជនរងគ្រោះក៏បានដើរិចេញបាត់ពីផ្ទះ លុះបាត់យូរពេក ក្រុមគ្រួសារនឹកឆ្ងល់ ក៏ដើរតាមរក ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងទ្រុងជ្រូកបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសលវ្យិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែជ័រពណ៌ស ចងកជាប់នឹងមេជញ្ជំងទ្រុងជ្រូក កម្ពស់២ម៉ែត្រ ក្រោយផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់។ មូលហេតុដោយសារតែជនរងគ្រោះ តូចចិត្តនឹងរឿងប្រៀនប្រដៅកូនចៅមិនស្តាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES