ខេត្តមណ្ឌលគិរី ៖ ប្តីប្រពន្ធ២នាក់ រស់នៅមិនសូវចុះសម្រុងនឹងគ្នានោះទេ ដោយសារតែបុរសជាប្តី គឺជាមនុស្សប្រចណ្ឌចូលចិត្តរករឿងប្រពន្ធ និងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន២-៣លើកមកហើយ តែមិនបានសម្រេច លុះចុងក្រោយ ទំនងជាភ្លើងប្រចណ្ឌកាន់តែឆេះឆួលខ្លាំងឡើង រហូតដល់ទ្រាំលែងបាន ទើបបុរសជាប្តីដាច់ចិត្តកាន់គ្រាប់បែក រួចស្ទុះទៅចាប់ឱបប្រពន្ធបំផ្ទុះ បណ្តាលឱ្យស្លាប់ទាំង២នាក់ ប្តីប្រពន្ធក្នុងថ្លុកឈាមគួរឱ្យរន្ធត់។

ករណីប្តីផ្ទុះភ្លើងប្រចណ្ឌ កាន់គ្រាប់បែករត់ទៅឱបប្រពន្ធ រួចបំផ្ទុះបណ្តាលឱ្យស្លាប់ព្រមគ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស ស្រុកកែវសីមា។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវបានគេស្គាល់បុរសជាប្តី មានឈ្មោះស៊ីម ធីប អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃពន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះនឿន ឡែន អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ប្តីប្រពន្ធអ្នកទាំងពីរខាងលើនេះ សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានសន្និដានជំហានដំបូងក្រៅផ្លូវការថា គ្រាប់ដែលជនរងគ្រោះយកមកបំផ្ទុះសម្លាប់ខ្លួននេះ អាចជាប្រភេទគ្រាប់បែកកែច្នែ ដោយនៅតំបន់ខាងលើជាតំបន់ធ្វើរ៉ែមាស សំបូរគីប ម្ស៊ៅ និងរំសេវ ដូច្នេះជនរងគ្រោះ អាចវិធីនេះដើម្បីបញ្ចប់ជីវិត។

សមត្ថកិច្ចបានសន្និដានជំហានដំបូងក្រៅផ្លូវការថា គ្រាប់ដែលជនរងគ្រោះយកមកបំផ្ទុះសម្លាប់ខ្លួននេះ អាចជាប្រភេទគ្រាប់បែកកែច្នែ ដោយនៅតំបន់ខាងលើជាតំបន់ធ្វើរ៉ែមាស សំបូរគីប ម្ស៊ៅ និងរំសេវ ដូច្នេះជនរងគ្រោះអាចវិធីនេះដើម្បីបញ្ចប់ជីវិត។

ទោះជាយ៉ាងណា ក្នុងករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តនៅឡើយ។

ដោយឡែក សាកសពប្តីប្រពន្ធអ្នកទាំងពីរ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
